Month: August 2020

លោកជំទាវ​តំណាងរាស្ត្រ និង លោកជំទាវ និង​ថ្នាក់ដឹកនាំ​សាខាសមាគម​ន៍​នារី បាន​ចុះមក​សួរសុខទុក្ខ និង​ប្រមែប្រមូល​នូវ​ថវិកា ដើម្បី​ជួយ​សម្រួល​ដល់​គ្រួសារ​សព ដែល​បាត់​បង់ប្តី និង​កូនស្រី​៣​នាក់​

ខេត្ត​កំពង់ចាម ៖ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២០​នេះ លោកជំទាវ ប៉ាង ដា​នី អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ប្រតិបត្តិ​សាខាសមាគម​នារី​កម្ពុជា…

លោកជំទាវតំណាងរាស្រ្ត និង លោកជំទាវ និងថ្នាក់ដឹកនាំសាខាសមាគមន៍នារី បានចុះមកសួរសុខទុក្ខ និងប្រមែប្រមូលនូវថវិកា ដើម្បីជួយសម្រួលដល់គ្រួសារសព ដែលបាត់បង់ប្តី និងកូនស្រី៣នាក់ ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម តំណាងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សាខា និងលោកជំទាវ ស្រី គឹមឆយ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ជើញសួរសុខទុក្ខ និងនាំថវិការបស់សមាគមន៍ ជូនគ្រួសារសពដែលប្ដីបានសម្លាប់ខ្លួនឯង និងកូនស្រី ចំនួន ៣នាក់ កាលពីថ្ងៃទី២៦ ខែសីហា កន្លងទៅ នៅក្នុងផ្ទះជួល១កន្លែង ស្ថិតនៅរាជធានីភ្នំពេញ នៅគេហដ្ឋានសព នៅភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ។ ស្ថិតក្នុងឱកាសនោះ លោកជំទាវ បានសម្ដែងនូវសមាណទុក្ខយ៉ាងក្រៀមក្រំ ជាមួយនិងក្រុមគ្រួសារសព ចំពោះការបាត់បង់សមាជិកគ្រួសារមាន ៖ ប្ដី និងកូនៗ ជាទីស្រឡាញ់របស់ខ្លួន យ៉ាងអាឡោះអាល័យបំផុត ។ លោកជំទាវ មានប្រសាសន៍ថា បន្ទាប់ពីទទួលដំណឹង គួរឲ្យរន្ធត់ និងសោកសង្រេងនេះ លោកជំទាវ និងថ្នាក់ដឹកនាំ ព្រមទាំង សហការី នៃសាខាសមាគមន៍នារី បានចុះមកសួរសុខទុក្ខ និងប្រមែប្រមូលនូវថវិកាបន្តិចបន្តួច ដើម្បីជួយសម្រួលដល់គ្រួសារសព សម្រាប់ចាត់ចែងក្នុងបុណ្យសព ទៅតាមប្រពៃណី ផងដែរ ។ នាឱកាសនោះ លោកជំទាវបានលើកទឹកចិត្តដល់ អ្នកស្រី ឌឹម សុខនាថ ជាប្រពន្ធ និងម្ដាយរបស់សព ត្រូវកាត់ និងតាំងចិត្តតស៊ូជម្នះក្នុងឆាកជីវិតកំសត់នេះ ត្បិតអី អ្នកដែលស្លាប់ទៅ គឺបានសុខហើយ នៅឡើយតែយើង ដែលមានជីវិតទេ ចាំបាច់ត្រូវតែម្ចាស់ការ លើនាអនាគតខ្លួនឯង ជាបន្តទៀត ។ សូមបញ្ជាក់ថា ថវិកានាំទៅប្រគល់ជូនគ្រួសារសព ខាងលើនោះ បានមកពី ៖ សាខាសមាគមនារី ថវិកា ចំនួន ៣០ ម៉ឺនរៀល លោកជំទាវ ស្រី គឹមឆយ និងលោកជំទាវ ខុង ស៊ុនអេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ចំនួន ៤០ ម៉ឺនរៀល ព្រមជាមួយនឹងថវិការបស់សប្បុរសជនផ្សេងៗទៀត សរុបទាំងអស់ ចំនួន ១លាន ១សែន ៤ម៉ឺនរៀល ផងដែរ ៕

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២០ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ…

​ឯកឧត្តម សេង ឈួន ដឹកនាំ​ក្រុម​ការងារ​ចល័ត​ក្រសួង​បាន​ចុះ​ឆ្មក់ និង​ឃាត់​បាន​រថយន្ត​ដឹក​លើស​ទម្ងន់​យក្ស ៧​គ្រឿង

ខេត្ត​កណ្តាល ៖ នៅ​ថ្ងៃ​សុក្រ ១០​កើត ខែ​ភទ្របទ ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២០ នៅវេលា​ម៉ោង…

សម្តេច​តេជោ នាយករដ្ឋ​មន្រ្តី​ អរគុណ​ដៃគូ​អង្គការ​ទេសចរណ៍​ពិភពលោក​

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រទេស​ចរណ៍​ពិភពលោក (World Tourism Organization UNWTO) ដែល​បាន​កោតសរសើរ​ដល់​កម្ពុជា…

វេទិការ​ពិគ្រោះ​យោបល់​ស្តីពី​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​២០២១-២០២៣​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​

ខេត្តកំពង់ចាម ៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០២០ នៅ​មន្ទីរ​ផែនការ​ខេត្ត ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម…

សម្តេចតេជោ​អំពាវនាវ​សារជាថ្មី ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស សូម​ថែរក្សា​សុខភាព​កុំអោយ​ឆ្លង​ជំងឺ​កូវី​ដ​១៩ កុំ​មើលស្រាល​ជំងឺ​កូវី​ដ​-១៩ អោយសោះ​

តាម​ការសង្កេត​មើល​ពេលនេះ គឺ​ឃើញថា​ចំនួន​អ្នក​ពាក់​ម៉ាស​កាន់តែ​តិច​ទៅៗ ហើយ​មាន​ការធ្វេសប្រហែស​ទៀត​ផង​។​ ​ថ្ងៃ​នេះ​អង្គការ​សុខភាព​ពិភពលោក (WHO) បានបញ្ជាក់​ថា​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​ពិភពលោក​ក្នុង​២១៦ ប្រទេស គឺ​បាន​កើនឡើង​ដល់ 17,396,943…