ខេត្ត​កណ្តាល ៖ នៅ​ថ្ងៃ​សុក្រ ១០​កើត ខែ​ភទ្របទ ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២០ នៅវេលា​ម៉ោង ៣​រសៀល ក្រុមការងារ​ចល័ត​របស់​ក្រសួង ដឹកនាំ​ដោយ​ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ដឹកនាំ​ត្រួតពិនិត្យ​យានយន្ត​លើស​ទម្ងន់​កម្រិត​កំណត់ សហការ​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កណ្តាល និង​អជ្ញាធរ​មូលដ្ឋាន បាន​ឃាត់​រថយន្ត​ដឹក​លើស​ទម្ងន់​នៅ​ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្ត​កណ្តាល​។

​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ក្រុមការងារ​ឃាត់​បាន​រថយន្ត​ដឹក​លើស​ទម្ងន់​យក្ស​ចំនួន ៧​គ្រឿង ដែល​រថយន្ត​នីមួយៗ មាន​ទម្ងន់​សរុប​ចាប់ពី ៧៧​តោន ឡើងទៅ ដែល​ទម្ងន់​អនុញ្ញាត​ឲ្យ​ត្រឹមតែ ៤០​តោន​ប៉ុណ្ណោះ ។ រថយន្ត​ទាំងនោះ​ជា​ប្រភេទ​រថយន្ត​សណ្តោង​សឺ​មី​រ៉ឺម៉ក (V1) ដឹក​គ្រាប់ពោត​ចេញ​ពី​ព្រំដែន​កម្ពុជា​-​វៀតណាម ឆ្ពោះ​ទៅ​ប្រទេស​ថៃ ហើយ​រថយន្ត​ទាំងនោះ​ត្រូវបាន​រក្សា​ទុក និង​ដោះស្រាយ​ដោយ​អនុលោម​តាម​ច្បាប់​ផ្លូវថ្នល់​មាត្រា ៦០​។

​សូម​បងប្អូន​ម្ចាស់​អាជីវករ ម្ចាស់​រថយន្ត​ដឹកទំនិញ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជ្រាប​ថា ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​បាន​បង្ក​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​ផ្លូវជាតិ និង​គ្រោះថ្នាក់​ចរាចរណ៍ ៕