តាមការសង្កេតមើលពេលនេះ គឺឃើញថាចំនួនអ្នកពាក់ម៉ាសកាន់តែតិចទៅៗ ហើយមានការធ្វេសប្រហែសទៀតផង។
ថ្ងៃនេះអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងពិភពលោកក្នុង២១៦ ប្រទេស គឺបានកើនឡើងដល់ 17,396,943 នាក់ ហើយចំនួនអ្នកស្លាប់គឺកើនដល់ 675,060នាក់ និងចំនួនកើតឡើងថ្មីគឺ 289,321 ករណី។
កម្ពុជាយើងមានអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួន 240 នាក់ អ្នកព្យាបាលបានជាសះស្បើយមានចំនួន196 នាក់ (ក្នុងនោះ រកឃើញករណីថ្មីចំនួន 1ករណី និង ជាសះស្បើយថ្មីចំនួន 32 នាក់) ហើយអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន 44 នាក់។
សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំមើលស្រាលជំងឺកូវីដ-១៩ អោយសោះ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះគឺជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវបំផុត ដែលពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។
ត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល (gel sanitizer) សម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាសអោយបានជាប្រចាំបើចាំបាច់។
គ្រប់ទីកន្លែងទាំងអស់ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានដាច់ខាត ដើម្បីសុវត្ថិភាពសុខភាពទាំងអស់គ្នា៕
ថែរក្សាសុខភាពកុំអោយឆ្លងកូវីដ-១៩
សុខសប្បាយជាទេបងប្អូនជនរួមជាតិ?សូមអំពាវនាវសារជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស សូមថែរក្សាសុខភាពកុំអោយឆ្លងជំងឺកូវីដ១៩។ តាមការសង្កេតមើលពេលនេះ គឺឃើញថាចំនួនអ្នកពាក់ម៉ាសកាន់តែតិចទៅៗ ហើយមានការធ្វេសប្រហែសទៀតផង។ថ្ងៃនេះអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងពិភពលោកក្នុង២១៦ ប្រទេស គឺបានកើនឡើងដល់ 17,396,943 នាក់ ហើយចំនួនអ្នកស្លាប់គឺកើនដល់ 675,060នាក់ និងចំនួនកើតឡើងថ្មីគឺ 289,321 ករណី។ កម្ពុជាយើងមានអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួន 240 នាក់ អ្នកព្យាបាលបានជាសះស្បើយមានចំនួន196 នាក់ (ក្នុងនោះ រកឃើញករណីថ្មីចំនួន 1ករណី និង ជាសះស្បើយថ្មីចំនួន 32 នាក់) ហើយអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន 44 នាក់។ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំមើលស្រាលជំងឺកូវីដ-១៩ អោយសោះ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះគឺជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវបំផុត ដែលពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល (gel sanitizer) សម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាសអោយបានជាប្រចាំបើចាំបាច់។ គ្រប់ទីកន្លែងទាំងអស់ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានដាច់ខាត ដើម្បីសុវត្ថិភាពសុខភាពទាំងអស់គ្នា៕
Posted by Samdech Hun Sen, Cambodian Prime Minister on Saturday, August 1, 2020