តាមរយៈគម្រោងអភិរក្សសត្វខ្សឹបនៅតំបន់ការពារទេសភាពខាងជើងបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំនិងខេត្តសៀមរាបបាននិងកំពុងជួយលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋានតាមរយៈការអនុវត្តគម្រោងនិរន្តរភាពស្រូវដែលជាផលិតស្រូវសរីរាង្គលក់ទៅក្រៅប្រទេស និងចំណូលបានមកពីវិស័យទេសចរណ៍ធម្មជាតិ»។ នេះជាថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅអំឡុងដំណើរទស្សនកិច្ចចុះត្រួតពិនិត្យការអនុវត្តគម្រោងអភិរក្សសត្វខ្សឹបសហការដោយក្រសួងបរិស្ថាននិងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅស្រុកស្ទោង ខេត្តកំពង់ធំកាលពីថ្ងៃទី១០…