នៅមុននេះបន្ដិច តុលាការព្រហ្មទណ្ឌអន្ដរជាតិ (ICC) បានសម្រេចចេញដីកាចាប់ខ្លួនប្រធានាធិបតី
រុស្ស៊ី គឺ លោកវ្ល៉ាឌីមៀរ ពូទីន ហើយ ពីបទឧក្រិដ្ឋកម្មសង្គ្រាមលើប្រជាជនអ៊ុយក្រែន។ សេចក្ដីប្រកាសព័ត៌មានរបស់តុលាការឧក្រិដ្ឋកម្មសង្គ្រាមអន្ដរជាតិICC ដែលបានចេញផ្សាយនៅថ្ងៃសុក្រទី ១៧ មីនា នេះ បានប្រកាសថា លោក វ្ល៉ាឌីមៀរ ពូទីន គឺជាអ្នកទទួលខុសត្រូវលើករណីឧក្រិដ្ឋកម្មសង្គ្រាមលើទឹកដីអ៊ុយក្រែនដែលក្នុងនោះមានការស្លាប់កុមារ ការពង្រត់កុមារ និង ស្ដ្រីត្រូវបានសម្លាប់ ហើយការវាយប្រហារលើលំនៅស្ថានជនស៊ីវិល៕
