ខេត្តបាត់ដំបង ៖ ដោយអនុវត្តន៍តាមការណែនាំ បញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២១ វេលាម៉ោង ១៣:១០ នាទី នៅចំណុចភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានសហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកមោងឫស្សីដែលដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង ចុះប្រតិបត្តិការ បង្ក្រាបករណី អំពើលួច ( យកម៉ូតូ ) ០១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ចំនួន ០២ នាក់ មកកាន់ស្នងការដ្ឋាន ។
ឈ្មោះ សេង វីឡៃ ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ឈ្មោះ ចេង វី ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ក្រោយពីសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២១ វេលាម៉ោង ១១:៥០ នាទី នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានធ្វើការនាំខ្លួនជនសង្ស័យចំនួន ០២ នាក់ទៀត ។
ឈ្មោះ ជុន សុភា ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ឈ្មោះ សឿន ស៊ីថេត ហៅ វែង ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ជនសង្ស័យខាងលើ បានចូលរួមធ្វើសកម្មភាព លួចយកម៉ូតូ ម៉ាក HONDA CLICK ពណ៌ ក្រហម ស៊េរីឆ្នាំ ២០១៧ ពាក់ស្លាកលេខ បាត់ដំបង 1AC-6990 កាលពីថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២១ វេលាម៉ោង ០៩:០០ នាទី នៅចំណុច ក្រុមទី០៣ ភូមិរាំងកេសី ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជារបស់ជនរងគ្រោះ ឈ្មោះ រឹម ចាន់ថន ភេទប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅ ចំណុចកេីតហេតុខាងលើ ។
វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូ ០១គ្រឿង ម៉ាក HONDA CLICK ពណ៌ ក្រហម ស៊េរីឆ្នាំ ២០១៧ លេខតួ-ម៉ាស៊ីន 8028462 គ្មានស្លាកលេខ ( ជារបស់ជនរងគ្រោះ ) ។
បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ។