​ខេត្ត​បាត់ដំបង ៖ ដោយ​អនុវត្តន៍​តាម​ការណែនាំ បញ្ជា​ផ្ទាល់​ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​មាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី ១៥ ខែ សីហា ឆ្នាំ ២០២១ វេលា​ម៉ោង ១៣:១០ នាទី នៅ​ចំណុច​ភូមិ​កន្សៃ​បន្ទាយ ឃុំ​មោង ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប បាន​សហការ​ជាមួយ​កម្លាំង អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី​ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស គឹម​ឡុង ចុះ​ប្រតិបត្តិការ បង្ក្រាប​ករណី អំពើ​លួច ( យក​ម៉ូតូ ) ០១ ករណី និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ ចំនួន ០២ នាក់ មកកាន់​ស្នងការដ្ឋាន ។​

​ឈ្មោះ សេង វី​ឡៃ ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​តា​មិម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ។​

​ឈ្មោះ ចេង វី ភេទ​ប្រុស អាយុ ២៣ ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​តា​មិម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ។​

​ក្រោយពី​សមត្ថកិច្ច​យើង​បាន​ធ្វើ​ការស្រាវជ្រាវ​រហូត​ដល់​ថ្ងៃ​ទី ១៦ ខែ សីហា ឆ្នាំ ២០២១ វេលា​ម៉ោង ១១:៥០ នាទី នៅ​ចំណុច​បន្ទប់​ជួល ស្ថិតក្នុង​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ចំនួន ០២ នាក់​ទៀត ។​

​ឈ្មោះ ជុន សុភា ភេទ​ប្រុស អាយុ ២៨ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។​

​ឈ្មោះ សឿន ស៊ី​ថេត ហៅ វែង ភេទ​ប្រុស អាយុ ២២ ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ដំបង ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ។​

​ជនសង្ស័យ​ខាងលើ បាន​ចូលរួម​ធ្វើ​សកម្មភាព លួច​យក​ម៉ូតូ ម៉ាក HONDA CLICK ពណ៌ ក្រហម ស៊េរី​ឆ្នាំ ២០១៧ ពាក់​ស្លាក​លេខ បាត់ដំបង 1AC-6990 កាលពី​ថ្ងៃ​ទី ៣១ ខែ កក្កដា ឆ្នាំ ២០២១ វេលា​ម៉ោង ០៩:០០ នាទី នៅ​ចំណុច ក្រុមទី​០៣ ភូមិ​រាំង​កេសី ឃុំ​រាំង​កេសី ស្រុក​សង្កែ ខេត្ត​បាត់ដំបង ដែល​ជា​របស់​ជនរងគ្រោះ ឈ្មោះ រឹ​ម ចាន់ថន ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ មាន​ទីលំនៅ ចំណុចកេីតហេតុ​ខាង​លើ ។​

​វត្ថុតាង​ដកហូត​រួមមាន ៖ ម៉ូតូ ០១​គ្រឿង ម៉ាក HONDA CLICK ពណ៌ ក្រហម ស៊េរី​ឆ្នាំ ២០១៧ លេខ​តួ​-​ម៉ាស៊ីន 8028462 គ្មាន​ស្លាក​លេខ ( ជា​របស់​ជនរងគ្រោះ ) ។​

​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុងតែ​ធ្វើ​ការកសាង​សំណុំរឿង​ដេ​ី​ម្បី​បញ្ជូន​ទៅ​សាលា​ដំបូងខេ​ត្តបាត់​ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ។​