ស្រុក​លើកដែក ៖ នៅវេលា​ម៉ោង​០២ និង​១០ នាទី​រំលង​អាត្រា​ថ្ងៃអាទិត្យ​០៧​កើត ខែ​ស្រាពណ៏ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​និង​ថ្ងៃទី​១៥ ខែ​
​សីហា ឆ្នាំ​២០២១ ។​

ឮ​នៅ​ចំណុច​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែក ខេត្ត​កណ្ដាល មាន​ករណី​អគ្គីភ័យ​មួយ​បាន​ឆាបឆេះ​ទីតាំង​ឃ្លាំង​ឡ​កំដៅ​ពោត​របស់​ឈ្មោះ សូ ឡ​ង ភេទ​ប្រុស អាយុ ៥០ ឆ្នាំ មុខរបរ លក់ដូរ មាន​ទីតាំង​ស្ថិតនៅ​ក្បែរ​មាត់​ទន្លេ​មេគង្គ ។​

​លោក​វរសេនីយ៍ឯក អាំ ធូ អធិការនគរបាល​ស្រុក​លើកដែក ដឹកនាំ​កម្លាំង​ជំនាញ និង​កម្លាំង​អន្តរាគមន៍​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​០៣​គ្រឿង​៖
១-​រថយន្ដ​ស្រុក​លើកដែក​០១​គ្រឿង​។​
២-​រថយន្ដ ស្រុក​កៀនស្វាយ​០១​គ្រឿង​។​
៣-​រថយន្ត​មក​ស្រុក​ពាម​ជរ​ខេត្តព្រៃវែង​ចំនួន​០១​គ្រឿង​។​

​ដោយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋ​
​បាល​ព្រែក​ដាច់​ចុះជួយ​អន្តរាគមន៍​ពន្លត់អគ្គីភ័យ​បន្ទាន់ ជាមួយ​ក្រុមប្រឹក្សា​ឃុំ មេភូមិ ប្រជា​ការពារ​ភូមិ និង​ប្រជាពលរដ្ឋ ដោយ​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​០៨ ឡាន ទើប​គ្រប់គ្រង​ភ្លើង​រលត់​ទាំងស្រុង នៅវេលា​ម៉ោង​០៧: ០០ នាទី​ព្រឹក ។​

​ក្នុងនោះ​ការខូចខាត​រួមមាន​៖
១-​ឃ្លាំង​ឡ​កំដៅ​ពោត​ទំហំ ២៥ × ៤០​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ជញ្ជាំង​ស័ង្កសី ។​
២-​ពោត​ក្នុង​ឡ​ចំនួន​០៣​ឡ​សរុប​ចំនួន​៥០​តោន ។​
៣-​សម្ភា​រះ​នៅក្នុង​ឃ្លាំង​ជាច្រើន​ទៀត ។​
​សរុប​ការខូចខាត​គិត​ជា​ទឹកប្រាក់​មាំ​ន​ចំនួន​៥០,០០០​ដុល្លា​អា​មេ​រិច​(​ប្រាំ​ម៉ឺន​ដុល្លា​) ។​

​បើ​តាម​ការសន្និដ្ឋាន​អគ្គីភ័យ​នេះ​បង្កឡើង​ដោយ​ម្ចាស់​ឃ្លាំង​ខ្វះ​ការប្រុងប្រយ័ត្ន ពុំ​បាន​បិត​ប៉ា​រ៉ែត​ភ្លើង​ពេល​ធ្វើ​ការងារ​ចប់​ជា​ហេតុ​ឆ្លង​ចរន្ត​អគ្គីសនី ទើប​បង្ករ​ឲ្យមាន​ការឆាបឆេះ​តែម្ដង ។​

​សូម​បញ្ចាក់​ថា ករណី​នេះ​មិន​បណ្ដាល​អោយ​មាន​មនុស្យ​រង​របួស​និង​មិន​មាន​ការ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជិតខាង​នោះ​ឡើយ ៕