ស្រុកលើកដែក ៖ នៅវេលាម៉ោង០២ និង១០ នាទីរំលងអាត្រាថ្ងៃអាទិត្យ០៧កើត ខែស្រាពណ៏ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនិងថ្ងៃទី១៥ ខែ
សីហា ឆ្នាំ២០២១ ។
ឮនៅចំណុចភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល មានករណីអគ្គីភ័យមួយបានឆាបឆេះទីតាំងឃ្លាំងឡកំដៅពោតរបស់ឈ្មោះ សូ ឡង ភេទប្រុស អាយុ ៥០ ឆ្នាំ មុខរបរ លក់ដូរ មានទីតាំងស្ថិតនៅក្បែរមាត់ទន្លេមេគង្គ ។
លោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក ដឹកនាំកម្លាំងជំនាញ និងកម្លាំងអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៣គ្រឿង៖
១-រថយន្ដស្រុកលើកដែក០១គ្រឿង។
២-រថយន្ដ ស្រុកកៀនស្វាយ០១គ្រឿង។
៣-រថយន្តមកស្រុកពាមជរខេត្តព្រៃវែងចំនួន០១គ្រឿង។
ដោយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋ
បាលព្រែកដាច់ចុះជួយអន្តរាគមន៍ពន្លត់អគ្គីភ័យបន្ទាន់ ជាមួយក្រុមប្រឹក្សាឃុំ មេភូមិ ប្រជាការពារភូមិ និងប្រជាពលរដ្ឋ ដោយបានប្រើប្រាស់ទឹកអស់ចំនួន០៨ ឡាន ទើបគ្រប់គ្រងភ្លើងរលត់ទាំងស្រុង នៅវេលាម៉ោង០៧: ០០ នាទីព្រឹក ។
ក្នុងនោះការខូចខាតរួមមាន៖
១-ឃ្លាំងឡកំដៅពោតទំហំ ២៥ × ៤០ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ។
២-ពោតក្នុងឡចំនួន០៣ឡសរុបចំនួន៥០តោន ។
៣-សម្ភារះនៅក្នុងឃ្លាំងជាច្រើនទៀត ។
សរុបការខូចខាតគិតជាទឹកប្រាក់មាំនចំនួន៥០,០០០ដុល្លាអាមេរិច(ប្រាំម៉ឺនដុល្លា) ។
បើតាមការសន្និដ្ឋានអគ្គីភ័យនេះបង្កឡើងដោយម្ចាស់ឃ្លាំងខ្វះការប្រុងប្រយ័ត្ន ពុំបានបិតប៉ារ៉ែតភ្លើងពេលធ្វើការងារចប់ជាហេតុឆ្លងចរន្តអគ្គីសនី ទើបបង្ករឲ្យមានការឆាបឆេះតែម្ដង ។
សូមបញ្ចាក់ថា ករណីនេះមិនបណ្ដាលអោយមានមនុស្យរងរបួសនិងមិនមានការរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅជិតខាងនោះឡើយ ៕