ភ្នំពេញ៖ បន្ទាប់ពីកម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្វៀនមាន់នៅក្បែរត្រពាំងឈូក ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ជាច្រើនលើកនោះ គេសង្កេតឃើញស្ងាត់មួយរយៈ តែពេលនេះកក្រើកឡើងវិញហើយ ដោយម្ចាស់សង្វៀនបានប្តូរទៅលេងនៅផ្លូវឧកញ៉ាឌួងងៀប(ផ្លូវសេះស)វិញម្តង ដើម្បីបំវាងភ្នែកសមត្ថកិច្ច ។
គួរបញ្ជាក់ថា ទីតាំងដែលគេប្តូរមកលេងនៅផ្លូវឧកញ៉ាឌួងងៀបនេះ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយក៏មិនមែនជាទីតាំងថ្មីអីដែរ គឺជាទីតាំងដែលគេទុកផ្លាស់ប្តូរ បើសមត្ថកិច្ចចុះចាប់នៅទីតាំងក្បែរត្រពាំងឈូ គឺគេប្តូរមកលេងនៅផ្លូវសេះសនេះឯង ។