ភ្នំពេញ​៖ បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​សង្វៀនមាន់​នៅក្បែរ​ត្រពាំង​ឈូក ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ជាច្រើន​លើ​ក​នោះ គេ​សង្កេតឃើញ​ស្ងាត់​មួយរយៈ តែ​ពេល​នេះ​កក្រើក​ឡើងវិញ​ហើយ ដោយ​ម្ចាស់​សង្វៀន​បាន​ប្តូរ​ទៅលេង​នៅ​ផ្លូវ​ឧកញ៉ា​ឌួង​ងៀប​(​ផ្លូវ​សេះស​)​វិញ​ម្តង ដើម្បី​បំវាងភ្នែក​សមត្ថកិច្ច ។​

​គួរបញ្ជាក់​ថា ទីតាំង​ដែល​គេ​ប្តូរ​មក​លេង​នៅ​ផ្លូវ​ឧកញ៉ា​ឌួង​ងៀប​នេះ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ហើយ​ក៏​មិនមែន​ជា​ទីតាំង​ថ្មី​អី​ដែរ គឺជា​ទីតាំង​ដែល​គេ​ទុក​ផ្លាស់ប្តូរ បើ​សមត្ថកិច្ច​ចុះ​ចាប់​នៅ​ទីតាំង​ក្បែរ​ត្រពាំង​ឈូ គឺ​គេ​ប្តូរ​មក​លេង​នៅ​ផ្លូវ​សេះស​នេះឯង ។​