កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត, ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួម ពីសំណាក់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ អភិបាលរងខេត្ត អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខា លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា និងអនុសាខាស្រុកបាធាយ បានបន្តអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ចំនួន២៩ គ្រួសារ នៅភូមិរោធ ឃុំត្រប់ ស្រុកបាធាយ ក្នុងនោះ ១១គ្រួសារ ទទួលរងការខូតខាតធ្ងន់ធ្ងរ ០១គ្រួសារទទួលបាន÷ អង្ករ ២៥គីឡូក្រាម ទឹកសុីអុី ០១ យួរ ទឹកត្រី ០១ យួរ ត្រីខ ១០ កំប៉ុង ម៉ាស់ ០៥ បន្ទះ ឃីត ០១ (ភួយ មុង សារ៉ុង ក្រមា) តង់ ០១ ថវិកា ៤០០,០០០រៀល។
ដោយឡែក ១៨ គ្រួសារទៀតដែលការខូចខាតតិចតួច ទទួលបាន÷ អង្ករ ២៥ គីឡូក្រាម
ទឹកស៊ីអ៊ីវ ០១ យួរ ទឹកត្រី ០១ យួរ ត្រីខ ១០ កំប៉ុង និងថវិកា ២០០,០០០ រៀល៕