កំពង់ចាម ៖ នៅ​ព្រឹក​ថ្ងៃទី ២១ ខែ​ឧសភា ឆ្នាំ​២០២០ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​, ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដោយ​មាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​បាធាយ អភិបាលរង​ខេត្ត អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​សាខា លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការ​សាខា និង​អនុសាខា​ស្រុក​បាធាយ បាន​បន្ត​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​សាខា​កាកបាទ​ក្រហម​ខេត្ត​កំពង់ចាម ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​២៩ គ្រួសារ នៅ​ភូមិ​រោធ ឃុំ​ត្រប់ ស្រុក​បាធាយ ក្នុងនោះ ១១​គ្រួសារ ទទួលរង​ការខូតខាត​ធ្ងន់ធ្ងរ ០១​គ្រួសារ​ទទួលបាន​÷ អង្ករ ២៥​គីឡូក្រាម ទឹក​សុីអុ​ី ០១ យួរ ទឹកត្រី ០១ យួរ ត្រីខ ១០ កំប៉ុង ម៉ាស់ ០៥ បន្ទះ ឃី​ត ០១ (​ភួយ មុង សា​រ៉ុង ក្រមា​) តង់ ០១ ថវិកា ៤០០,០០០​រៀល​។​

​ដោយឡែក ១៨ គ្រួសារ​ទៀត​ដែល​ការខូចខាត​តិចតួច ទទួលបាន​÷ អង្ករ ២៥ គីឡូក្រាម​
​ទឹកស៊ីអ៊ីវ ០១ យួរ ទឹកត្រី ០១ យួរ ត្រីខ ១០ កំប៉ុង និង​ថវិកា ២០០,០០០ រៀល​៕