រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងបូរីរុងរឿងកំពុងតែរិះគន់យ៉ាងខ្លាំងថា អាជ្ញាធរពាក់ព័ន្ធមានអំណាចក្នុងមូលដ្ឋាន ហាក់មិនយកចិត្តទុកដាក់ក្នុងការអើពើចុះបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ នៅក្នុងបូរីរុងរឿង នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ដែលកំពុងបើកទទួលក្រុមអ្នកញៀនល្បែង ឲ្យចូលលេងយ៉ាងពពាក់ពពូន ដែលមានទីតាំងស្ថិតនៅក្នុង ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ឬក៏អសមត្ថភាពក្នុងការបង្ក្រាប ទើបព្រងើយកន្តើយមិនយកចិត្តទុកដាក់ ។
ប្រជាពលរដ្ឋរស់នៅក្នុងបូរីរុងរឿង បានប្រាប់អង្គភាពសាពរ័មានយើងខ្ញុំឲ្យដឹងថា តាំងពីល្បែងស៊ីសងជុលមាន់តាមទូរទួស្សន៍អនឡាញ់នេះបើកមក មានចោលួចចោរឆក់ស្ទើតែរៀងរាល់យប់រាល់ថ្ងៃ ។ ប្រជាពលរដ្ឋរង់ចាំមើលថា អាជ្ញាធរអាចបង្កាបទីតាំល្បែងស៊ីសងនេះបានឬក៏យ៉ាងណា ។
បើទោះបីមានការចុះផ្សាយពីសារព័ត៌មានមួយចំនួនក៏ដោយ មជ្ឈដ្ឋានប្រជាពលរដ្ឋអោយដឹងថា គេនៅមិនទាន់ឃើញមានអាជ្ញាធរដែនដី ចុះចាត់វិធានការនៅឡើយ ។
ករណីខាងលើនេះ ប្រជាពលរដ្ឋបានគោរពស្នើសុំដល់ លោកអធិការខណ្ឌពោធសែនជ័យ ឯកឧត្តមស្នងការ ស ថេត សូមលោកមេត្តាយកចិត្តទុកដាក់ និងចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវដើម្បីទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងខាងលើនេះផង និងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/ឃុំ/សង្កាត់ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំ ចុះផ្សាយខាងលើនេះគ្មានគោលបំណងធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នពាក់ព័ន្ធណានោះទេ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សង្គមជាតិ អង្គភាពសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន ៕