រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​បូរី​រុងរឿង​កំពុងតែ​រិះគន់​យ៉ាងខ្លាំង​ថា អាជ្ញាធរ​ពាក់ព័ន្ធ​មាន​អំណាច​ក្នុង​មូលដ្ឋាន ហាក់​មិន​យកចិត្តទុកដាក់​ក្នុង​ការ​អើពើ​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡា​ញ នៅក្នុង​បូរី​រុងរឿង នៅក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ដែល​កំពុង​បើកទទួល​ក្រុម​អ្នកញៀន​ល្បែង ឲ្យចូល​លេង​យ៉ាង​ពពាក់ពពូន ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង ក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ ឬក៏​អសមត្ថភាព​ក្នុង​ការបង្ក្រាប ទើប​ព្រងើយកន្តើយ​មិន​យកចិត្តទុកដាក់ ។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​បូរី​រុងរឿង បាន​ប្រាប់​អង្គភាព​សាពរ័មាន​យើងខ្ញុំ​ឲ្យដឹងថា តាំង​ពី​ល្បែងស៊ីសង​ជុល​មាន់​តាម​ទូរទួស្សន៍​អនឡា​ញ់​នេះ​បើក​មក មាន​ចោលួច​ចោរឆក់​ស្ទើតែ​រៀងរាល់​យប់​រាល់ថ្ងៃ ។ ប្រជាពលរដ្ឋ​រង់ចាំ​មើល​ថា អាជ្ញាធរ​អាច​បង្កា​ប​ទី​តាំ​ល្បែងស៊ីសង​នេះ​បាន​ឬ​ក៏​យ៉ាងណា ។​

​បើ​ទោះបី​មាន​ការចុះផ្សាយ​ពី​សារព័ត៌មាន​មួយចំនួន​ក៏ដោយ មជ្ឈដ្ឋាន​ប្រជាពលរដ្ឋអោយដឹងថា គេនៅ​មិនទាន់​ឃើញ​មាន​អាជ្ញាធរ​ដែនដី ចុះ​ចាត់វិធានការ​នៅឡើយ ។​

​ករណី​ខាងលើ​នេះ ប្រជាពលរដ្ឋ​បាន​គោរព​ស្នើសុំ​ដល់ លោក​អធិការ​ខណ្ឌ​ពោធ​សែន​ជ័យ ឯកឧត្តម​ស្នងការ ស ថេត សូម​លោក​មេត្តា​យកចិត្តទុកដាក់ និង​ចាត់​មន្ត្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​ចុះ​ស្រាវជ្រាវ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​រាល់​បទល្មើស​ល្បែងស៊ីសង​ខាងលើ​នេះ​ផង និង​ជួយ​មើល​មន្ត្រី​ក្រោម​ឱវាទ​ដែល​រក្សា​ការពារ​នៅក្នុង​ទឹកដី ភូមិ​/​ឃុំ​/​សង្កាត់ ខាងលើ​នេះ​ផង តើ​រាល់ថ្ងៃនេះ​គាត់​រវល់​ធ្វើ​អ្វី​ដែរ​? បានជា​បណ្ដែតបណ្ដោយ អោយ​មាន​ល្បែងស៊ីសង បង្កើតឡើង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដោយ​សេរី​បែបនេះ​?

​អង្គភាព​អ្នកសារព័ត៌មាន​យើងខ្ញុំ ចុះផ្សាយ​ខាងលើនេះ​គ្មាន​គោលបំណង​ធ្វើឱ្យប៉ះពាល់​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ណា​នោះទេ គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង រិះគន់​ក្នុង​ន័យ​ស្ថាបនា ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍​សង្គម​ជាតិ អង្គភាព​សារព័ត៌មាន​យើង​រង់ចាំ​ការឆ្លើយបំភ្លឺ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់ពេល​ម៉ោង​ធ្វើការ​តាម​របប​អ្នកសារព័ត៌មាន ៕