​ខេត្ត​កណ្ដាល​៖ អនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ដើម្បី​ទប់ស្កាត់​ការឆ្លង រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្ត​កណ្ដាល បើក​យុទ្ធនាការ​ចាក់​វ៉ា​សាំង ការពារ​ជំងឺ​កូវី​ដ​-១៩ (​អា​ស្ត្រា​ហ្សេ​នីកា​) ដូសទី​៣ (​ដូស​ជំរុញ​) ជូន​ដល់​មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​ជាប់​កិច្ចសន្យា នៃ​រដ្ឋបាល​ខេត្ត​កណ្ដាល​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា រដ្ឋបាល​ខេត្ត​កណ្ដាល ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ (​អា​ស្ត្រា​ហ្សេ​នីកា​) ជូ​ស​ជំរុញ ឬ​ជូ​ស​ទី​៣ ជូន​ដល់​មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​ជាប់​កិច្ចសន្យា នៃ​រដ្ឋបាល​ខេត្ត ក្រុង ស្រុក មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត និង​គ្រូ​បង្រៀន ក្នុង​ក្របខណ្ឌ​ខេត្ត​កណ្តាល ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០២១ តទៅ និង ពេលវេលា ចាប់ពី​ម៉ោង ០៨:០០ នាទី​ព្រឹក ដល់​ម៉ោង ១៧:០០ នាទី​រសៀល នៅ​តាម​ទីតាំង កំណត់ ដូចខាងក្រោម​៖
– ក្រុង​តាខ្មៅ មន្ទីរពេទ្យបង្អែក ជ័យជំនះ​
– ស្រុក​កណ្តាលស្ទឹង មន្ទីរពេទ្យបង្អែក កណ្តាលស្ទឹង​
– ស្រុក​កៀនស្វាយ មន្ទីរពេទ្យបង្អែក កៀនស្វាយ​
– ស្រុក​ខ្សាច់កណ្តាល មន្ទីរពេទ្យបង្អែក ខ្សាច់កណ្តាល​
– ស្រុក​កោះធំ មន្ទីរពេទ្យបង្អែក កោះធំ​
– ស្រុក​លើកដែក មន្ទីរពេទ្យបង្អែក លើកដែក​
– ស្រុក​ល្វាឯម មន្ទីរពេទ្យបង្អែក ល្វាឯម​
– ស្រុក​មុខកំពូល មន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុន សែន រកា​កោង​
– ស្រុក​អង្គស្នួល មន្ទីរពេទ្យបង្អែក អង្គស្នួល​
– ស្រុក​ពញាឮ មន្ទីរពេទ្យបង្អែក ពញាឮ​
– ស្រុក​ស្អាង មន្ទីរពេទ្យបង្អែក ស្អាង​។​