(​ភ្នំពេញ​) ៖ ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​តាម​មន្ទីរ​ជុំវិញ​ខេត្ត ក៏ដូចជា​នាយ នាយរង នគរបាល​ខេត្ត​កណ្តា បានដឹង​គ្រប់គ្នា​រួចមកហើយ​ថា​, កន្លងទៅ លោក​អនុសេនីយ៍ឯក អ៊ុន សំអាត នាយរង​ផ្នែក​នគរបាល​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ធ្លាប់​បាន​ដក​កាំភ្លើង​បាញ់​សត្វ​ឆ្កែ​ទាំងយប់ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​។ ក្នុងនោះ​ក៏​មាន​ការឃាត់ខ្លួន​ផងដែរ​ដើម្បី​អនុវត្ត​ពិន័យ​កងកម្លាំង​។

​ប៉ុន្តែ​បុគ្គល​ខាងលើ​នេះ​នៅតែ​បង្ហាញ​នូវ​ភាព​គឃ្លើន តាមរយៈ​បញ្ចេញ​សារ​សំឡេង​ដែល​បាន ឲ្យ​មន្ត្រីនគរបាល​មួយចំនួន​បាន​ស្ដាប់ គាត់​ហាក់បីដូចជា​មាន​អត្តចរិត​មិន​សមរម្យ​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ ក្នុងនោះ ហ៊ាន​ទាំង​ប្រើ​ពាក្យ​មិន​សមរម្យ​ថា ខ្លួន​ជា​មន្ត្រី​នគរបាល​ជាតិ​ពិតប្រាកដ​មែន ប៉ុន្តែ​ក្នុង​មួយ​សប្តាហ៍ មក​ធ្វើការ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​។

​ទីបំផុត ! សម្ដេច​ក្រឡាហោម សខេង​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ សម្រេច​: ប្រការ​១…​ត្រូវបាន​អនុវត្ត​វិន័យ​ចំពោះ​អនុសេនីយ៍ឯក អ៊ុន សំអាត អត្តលេខ ៦៥១៤៤ នាយរង​ផ្នែក​នគរបាល យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ក្រោមរូបភាព ដកហូត​មុខតំណែង ឋានន្តរស័ក្តិ និង​បណ្តេញចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​ជាតិ ដោយ​ល្មើស​វិន័យ​កងកម្លាំង​នគរបាលជាតិ ៕