ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អមដំណើរដោយអ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំងបី មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំអំណោយជាសម្ភារៈ និងថវិកាជួយឧបត្ថម្ភប្រជាពលរដ្ឋរុះរើផ្ទះ ដោយបាក់ស្រុតច្រាំងទន្លេចំនួន៩គ្រួសារ នៅឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ដោយក្នុង១គ្រួសារទទួលបាន៖ តង់ ១ អង្ករ ៥០គីឡូក្រាម មីម៉ាម៉ា២កេស ត្រីខកំប៉ុង២យួរ ទឹកស៊ីអ៊ីវ២យួរ ទឹកត្រី២យួរ ថវិកា២០ម៉ឺនរៀល និងប្រគេនវត្តក្រូចសើច បច្ច័យ៤០ម៉ឺនរៀល ៕