កាលពី​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២១ កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានអនុញាត​ចាត់តាំង​ក្រុម​មេធាវី តាម​ការស្នើសុំ​របស់​ឯកឧត្តម ម៉េង សុភ័ណ្ឌ ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង និង ជា​អគ្គនាយក​ទូរទស្សន៍ MSJ TV និង ជា​ប្រធាន​សមាគម AE MSJ ដើម្បី​ការពារ​ក្តី​ជូន​អ្នកសារព័ត៌មាន ០៨ រូប ដែល​ត្រូវបាន​ម្ចាស់​ដេប៉ូ​ឈើ នៅ​ខេត្ត​ព្រះវិហារ​ប្តឹង​ពី​បទ​: “​កំហែង​យក​” ។​

​ក្នុងនាម​ខ្ញុំ​ជា​ចាងហ្វាង សារព័ត៌មាន “​អភិវឌ្ឍន៍​សង្គម​” និង ជា​សមាជិក​របស់​សមា​គម AE MSJ ពិតជា​រំភើបចិត្ត​ក្រៃ​លេង ដែល​ឯកឧត្តម​ប្រធាន​សមាគម៍ និង ឯកឧត្ដម​រដ្ឋមន្ត្រី​មន្ត្រី​ក្រសួង​ព័ត៌មាន ដែល​បាន​យកចិត្តទុកដាក់ និង​រក​ដំណោះស្រាយ ព្រមទាំង ចាត់តាំង​ក្រុម​មេធាវី ការពារ​ក្តី​ជូន​បងប្អូន​អ្នកសារព័ត៌មាន ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ខេត្ត​ព្រះវិហារ ដែល​រង​បទ​ចោទ​” កំហែង​យក​” ពី​សំណាក់​ម្ចាស់​ដេប៉ូ​ឈើ ។​

​ជា​ចុងក្រោយ​នេះ ខ្ញុំបាទ រ៉​ម សា​វី ចាងហ្វាង សារព័ត៌មាន “​ហ្វ្រា​យ​ដេ ដេលី​ញូ​ស៍​” សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​ប្រទេស​កម្ពុជា ជួយ​តាម​ថែរក្សា​ដល់​ឯកឧត្តម​ប្រធាន​សមាគមន៍ និង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជួបតែ​សេចក្តីសុខ ក្នុង​ក្រុម​គ្រួសារ ព្រមទាំង មាន​សុខភាព​ល្អ កំលាំងកាយ​មាំមួន និង ព្រះ​ជន្មាយុ​យឺនយូរ​៕