​ក្នុង​រឿងរ៉ាវ​ខាងលើនេះ សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា កំពុងតែ​ធ្វើការ​តាម​វិជ្ជាជីវ​របស់​ខ្លួន​ព្រមទាំង​តាម​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​បំផុត ។
​សមាគម​នឹង​យក​អត្ថបទ​ដើម​របស់​គេហទំព័រ​ដើម​រាំង​ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​នេះ ៖

​រឿង​ប្ដឹង​អ្នកកាសែត​និង​ពលរដ្ឋ​៤​នាក់​ទៀត ពី​បទ​ញុះញង់​ដោយ​ទារ​.​សំណង​ជិត​១០​ម៉ឺន​ដុល្លារ ចុងចោទ​អះអាងថា​ជា​ការប្ដឹង​បង្កាច់​កេរ្តិ៍ !

(​ព្រៃវែង​)៖ ផ្ដើមចេញ​ពី​ទំនាស់​រំលោភ​យក​ដី​អូរ​សាធារណៈ​១​កន្លែង ទំហំ​ជាង​កន្លះ​ហិកតា ត្រង់​ចំណុច​ត្រពាំង​ខ្វែ​ក ស្ថិតនៅ​ភូមិ​ពោធិ៍​សា​បា​ង ឃុំ​រាប ស្រុក​ពារាំង ខេត្ត​ព្រៃវែង​។​
៚​ដី​នោះ​ភាគី​ម្ខាង​ស្នើ​សូម​រក្សា​ទុកជា​សម្បត្តិ​រដ្ឋដ​ដែល និង​ភាគី​ម្ខាង​ទៀត ទាមទារ​រំលោភ​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​!​។​
​ទោះជា​យ៉ាណា​ក៍ដោយ ទំនាស់​មួយ​នេះ បាន​បំប្លែង​ក្លាយជា​រឿង​ព្រហ្មទណ្ឌ ប្ដឹង​ទៅ​ប្ដឹង​មក ខណៈ​ដំណោះស្រាយ​នៅ​សាលាឃុំ​រាប ពុំ​ទាន់​ដាច់​ស្រេច​។​

​ជាក់ស្ដែង​៖ ភាគី​អ្នក​ចង់​បាន​ដី​សាធារណៈ​ធ្វើ​ជា​កម្ម​សិទ្ធ បាន​ប្ដឹង​លោក ចាន់ ថន នាយក​ប្រតិបត្តិ​នៃ​គេហទំព័រ​«​ដើម​រាំង​» រួម​និង​ពលរដ្ឋ​ជា​ភាគី​ទំនាស់​ចំនួន​០៤​នាក់​ទៀត ។​
​ពីបទ​៖(​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ​ជាអាទិ៍​.​បង្ក​ភាពវឹកវរ​) ដោយ​ទាមទារ​សំណង​ចំនួន​.៣០០​លាន​រៀល​(​ស្មើនឹង​៧៥.០០០$)​។​

​ប​ច្ច​ប្បន្ន​៖ បណ្ដឹង​នេះ​នៅ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​.៣៨២ ចុះ​ថ្ងៃ​ទី​០៨.០៧.២០២១ របស់​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង ។​
​ដែល​មាន​លោកស្រី អ៊ុំ រ័ត្ន​នា ព្រះរាជអាជ្ញារង ជា​អ្នកទទួលបន្ទុក​ក្នុង​ការអនុវត្ត​នីតិវិធី​។​

​សូមជម្រាបថា​៖ ដើមចោទ​ឈ្មោះ គុន សុផល ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ៍​សា​បា​ង ឃុំ​រាប ស្រុក​ពារាំង ខេត្ត​ព្រៃវែង ជា​ប្រធាន​អង្គការ​អភិរក្ស​ប្រចាំ​ខេត្ត​មណ្ឌលគិរី​។​

​រីឯ​ចុងចោទ​ទី​១៖ ឈ្មោះ ជា ពិសី ភេទ​ស្រី​អាយុ​៣៤​ឆ្នាំ​។​
២៖ ឈ្មោះ ស៊ីម សុំ ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​។​
៣៖ ឈ្មោះ សន អូន ភេទ​ស្រី​៤៨​ឆ្នាំ​។​
៤៖ ឈ្មោះ ឃឿន ខន ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​.​អ្នក​ទាំង​៤.​មាន​ទីលំនៅ​ភូមិ​ពោធិ៍​សា​បា​ង ឃុំ​រាប ស្រុក​ពារាំង ខេត្ត​ព្រៃវែង​។​
៥៖ លោក ចាន់ ថន នាយក​ប្រតិបត្តិ​នៃ​គេហទំព័រ​«​ដើម​រាំង​»​។​

​ចុងចោទ​ចំនួន​៤​នាក់ បាន​អះអាង​ថា​៖ ពួកខ្លួន​បាន​ចូល​បំភ្លឺ និង​ផ្ដល់​ចំលើយ ជូន​តំណាង​អយ្យការ រួចរាល់​ហើយ កាលពី​ថ្ងៃ​ទី​០៩.០៨.២០២១​។​
​ដោយ​បញ្ជាក់​ថា​៖ ពួកគាត់​ពុំ​បាន​.​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ​ជាអាទិ៍​.​បង្ក​ភាពវឹកវរ ដូច​ដែល​ដើមចោទ ប្ដឹង​បង្កាច់​កេរ្តិ៍​នោះទេ​!​។​

​ចុងចោទ​បន្តថា​៖ ដើមចម​ដំបូង នៅ​កំឡុង​ដើម​.​ខែ​មិថុនា​ឆ្នាំ​២០២១ គ្រួសារ​បងប្អូន​ដើមចោទ ។​
​បាន​ទៅ​កាប់​ព្រៃ​ដុត​ព្រៃ ដែល​ជា​ដី​អូរ​សាធារណៈ ត្រង់​ចំណុច​ខាងលើ ដើម្បី​រំលោភ​យក​ធ្វើ​ជា​កម្ម​សិទ្ធ​!​។​

​ខណៈ​នោះ​ពួកខ្លួន បាន​ហាមឃាត់ និង​ប្ដឹង​ទៅ​អាជ្ញាធរ​ភូមិ​.​ឃុំ​.​ស្រុក​.​ដើម្បី​ឱ្យ​ជួយ​ទប់ស្កាត់​និង​ដោះស្រាយ​។​
​ព្រោះថា​៖ ដី​អូរ​សាធារណៈ​នោះ ជា​កន្ទុយ​ដី​អាស្រ័យ​ផល របស់​ឪពុក​ពួកខ្លួន ។​
​ខណៈ​ដើមចោទ​និង​គ្រួសារ ពុំ​មាន​ដី​នៅ​ទីនោះ​ឬ​ជាប់​នោះឡើយ​។​

​ពោល​គឺ​គ្រួសារ​ដើមចោទ មក​រំលោភ​យក​ឆៅៗ ដោយ​ផ្អែក​ថា​៖ ធ្លាប់​អាស្រ័យ​ផល ដាក់​(​ម៉ាស៊ីន​បូ​ប​ទឹក​)​នៅលើ​ដី​នោះ ។​

​មិនតែប៉ុណ្ណោះ ក្រោយ​កើត​រឿង​ប្ដឹងផ្ដល់​ពុំទាន់​ចប់ បែរ​ជា​គ្រួសារ​ដើមចោទ រួម​និង​បក្ខពួក បន្ត​រឹងរូស​មានះ​កាន់កាប់​ដាំ​ដំណាំ ដាំ​បង្គោល​ថ្ម លើ​ដី​នោះ​ទាំង​បំពាន ដោយ​ចិត្ត​ឯង ។​

​ក្នុងនោះ​ដែរ​អាជ្ញាធរ​ឃុំ​រាប បានសម្រេច​រក្សា​ទុក​ដី​ចំណី​អូរ​នោះ​«​ជា​សម្បត្តិ​រដ្ឋ​»​គឺ​តាម​ការស្នើសុំ​របស់​ឪពុក​ភាគី​ចុងចោទ ។​

​ប៉ុន្តែ​គ្រួសារ​ដើមចោទ​មិន​ព្រម ដោយ​ប្រកាន់​ភ្ជាប់​ថា​៖ ដឹង​តែ​យក​ដី​នោះ​ធ្វើ​ជា​កម្ម​សិទ្ធ ។​
​ទើប​លោក ផន ផល មេឃុំ បញ្ជូន​របាយការណ៍ ទៅ​សាលាស្រុក​ពារាំង ដើម្បី​រង់ចាំ​ការដោះស្រាយ​បន្ត​..!​។​

​ចុងចោទ​បញ្ជាក់ទៀតថា​៖ ក្រោយ​ឃើញ​គ្រួសារ​ដើមចោទ នៅតែ​បន្ត​ឈូសឆាយ​ដាំ​បង្គោល​ថ្ម កាន់កាប់​ទាំង​បំពាន​មិន​ឈប់ឈរ​បែប​នោះ ។​

​ខ្លួន​ក៍​អញ្ជើញ​អ្នកសារព័ត៌មាន ឱ្យ​ទៅ​យក​ព័ត៌មាន នៅ​កន្លែង​ដី​អូរ​សាធារណៈ​ខាងលើ​។​
​ដើម្បី​ធ្វើ​ផ្សព្វផ្សាយ ជូន​មហាជន និង​ថ្នាក់ដឹកនាំ ឱ្យបាន​ដឹង​បាន​ឮ​.​រាល់​សកម្មភាព រំលោភ​យក​ដី​អូរ​សាធារណៈ ពី​សណាក់​គ្រួសារ​ដើមចោទ​.​ក្នុង​បំណង​ឱ្យ​ថ្នាក់ដឹកនាំ ជួយ​ទប់ស្កាត់​.​និង​ដោះស្រាយ​ទាន់ពេល​!​។​

​មិន​ដូច្នេះ​អី​៖ ក្រោយ​សារព័ត៌មាន​ផ្សព្វផ្សាយ​! ស្រាប់តែ​បុគ្គល គុន សុផល ជា​ភាគី​គ្រួសារ​អ្នក​ឈូសឆាយ​ដី​អូរ​សាធារណៈ ។​
​បាន​ប្ដឹង​លោក ចាន់ ថន នាយក​ប្រតិបត្តិ​នៃ​គេហទំព័រ​«​ដើម​រាំង​» រួម​និង​ចុងចោទ​ទាំង​៤​នាក់​ខាងលើ​។​
​ទៅ​តុលាការ​ពី​៖(​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ​ជាអាទិ៍​បង្ក​ភាពវឹកវរ​) ដោយ​ទាមទារ​សំណង​ចំនួន​៣០០​លាន​រៀល​(​ស្មើ​និង​៧៥.០០០$)​។​

​ក្នុងករណី​នេះ​ដើមចោទ​ឈ្មោះ គុន សុផល បាន​និយាយថា​«​មូលហេតុ​ដែល​ខ្លួន ប្ដឹង​លោក ចាន់ ថន ទៅ​តុលាការ​។​
​ក៍​ព្រោះតែ​ខឹង​និង គេហទំព័រ​«​ដើម​រាំង​» ផ្សាយ​រឿង​ទំនាស់​ដីធ្លី ។​
​របស់​លោក​ដដែលៗ Update ចំនួន​២​ទៅ​៣​ដង បណ្ដាល​ឱ្យ​ប៉ះពាល់​កិត្តិយស​.​របស់លោក​»​។​

​ជា​ការឆ្លើយតប​លោក ចាន់ ថន នាយក​ប្រតិបត្តិ​នៃ​គេហទំព័រ​«​ដើម​រាំង​»​បានបញ្ជាក់​ថា​៖ បើ​ខ្ញុំ​ផ្សាយ​ខុស ឬ​ខ្វះ​ចន្លោះ​ត្រង់ណា​? សា​ម៉ី​ខ្លួន​អាច​បង្ហាញ​ភ​ស្ថតាង​និង​ស្នើ​មក​អង្គភាព ។​
​ដើម្បី​បកស្រាយ​បំភ្លឺ​ឡើងវិញ ឬ​មាន​សិទ្ធ ប្ដឹង​បទ​៖«​បរិហារកេរ្តិ៍​ផ្សាយ​ព័ត៌មាន​មិន​ពិត​»​។​