នា​រសៀល ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​សកម្មភាព​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ដូស​ជំរុញ ឬ​ដូសទី​៣ (​អា​ស្ត្រា​ហ្សេ​នីកា​) ជូន​ដល់​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​គ្រួសារ នៅក្នុង​ទីតាំង​សាលា​អនុវិទ្យាល័យ​ចាក់អង្រែ​ក្រោម ដោយ​ធ្វើឡើង​រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី ១២ ដល់ ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២១​។​

​ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​កម្លាំង​ក្រោម​ឱវាទ រួម​នឹង​គ្រួសារ​ទាំងអស់​បាន​សម្តែង​នូវ​ក្តីសប្បាយរីករា​យយ៉ាងខ្លាំ​ង និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លៀសវៃ នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​សម្ដេច​បាន​ស្វះស្វែង​រក​ជំនួយ និង​បញ្ជា​ទិញ​វ៉ាក់សាំង​ពី​បរទេស​មក​ចាក់​ជូន​កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​ស៊ីវិល និង​ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ដោយ​ឥតគិតថ្លៃ​បាន​ឆាប់រហ័ស​ទាន់សភាពការណ៍​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​ណែនាំ​ដល់​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​គ្រួសារ បើទោះបីជា​បានទទួល​វ៉ាក់សាំង​ដូសទី​៣ រួចរាល់​ហើយ​ក្តី ត្រូវ​បន្ត​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​នូវ​វិធានការ ៣​ការពារ ៣​កុំ របស់​ប្រមុខ​រាជរដ្ឋាភិបាល ព្រមទាំង​វិធានការ​នានា របស់​ក្រសួង​សុខាភិបាល ក្នុង​ការចូលរួម​បង្កា​ទប់ស្កាត់ កូវី​ដ​-១៩ ជាពិសេស​មេ​រោគកូ​វីដ​-១៩ បំប្លែង​ថ្មី ដែល​តា (Delta) ដែល​កំពុង​មាន​វត្តមាន​ជា​បន្តបន្ទាប់ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក៏ដូចជា​តាម​បណ្តា​ខេត្ត​មួយចំនួន​ទៀត​ផង​ដែរ​៕
#PhnomPenhGRK