​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​អង្គារ ០៣​រោច ខែ​ក​ត្ដិក ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែវិចិ្ឆកា ឆ្នាំ​២០២០​នេះ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ដ្រីរាជការ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មន្ទីរ​អង្គភាព​ជំនាញ ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​ការបាញ់​លាង​សម្អាត​ផ្លូវ និង​កាយ​ស្ដារអណ្ដូង​លូបង្ហូរទឹក ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​មុឺន​ត្រា សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​រង​ការ​ជន់​លិច​ពី​ជំនន់​ទឹក​ស្ទឹង​ព្រែក​ត្នោត​កាលពី​ពាក់កណ្ដាល​ខែ​តុលា​មក​ម្លេះ​។​

​ក្រោយ​ពី​ការបាញ់​លាង​សម្អាត និង​កាយ​ស្ដារអណ្ដូង​លូបង្ហូរទឹក​រួច ឯកឧត្ដម​អភិបាល​រាជធានី​ភ្នំពេញ បាន​ឱ្យ​មន្ដ្រី​ជំនាញ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​មុឺន​ត្រា សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​៕