នៅ​រសៀល​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​បន្ទាប់ពី​បាន​អញ្ជើញ​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស និង​ពាណិជ្ជកម្ម​ហុងគ្រី​រួចហើយនោះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​អនុស្សារណៈ​រវាង​កម្ពុជា និង​ហុងគ្រី​ចំនួន​៣​ផងដែរ​។

កិច្ចព្រមព្រៀង និង​អនុស្សារណៈ ដែល​នឹង​ត្រូវ​ចុះហត្ថលេខា​នោះ​រួមមាន​៖
១- កិច្ចព្រមព្រៀង​ស្តីពី​សេវា​ដឹកជញ្ជូន​តាម​ផ្លូវអាកាស​ច​រ រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​ហុងគ្រី​។​
២- អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការគ្រប់គ្រង​ធនធានទឹក រវាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​មហាផ្ទៃ​ហុងគ្រី​។​
៣- អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម រវាង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​កសិកម្ម​ហុងគ្រី​៕