នា​ល្ងាច​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០២០ ម្សិលម៉ិញ​នេះ ក្រសួង​សុខា​បាន​បានចេញ​សេចក្តី​ជូន​ព័ត៌មាន ស្តី​ពី​ការរកឃើញ​ករណី​វិជ្ជ​មានកូ​វីដ ១៩ ថ្មី​មួយ​ករណី ។​

​លទ្ធផល​តេស្ត​សំណាក​អ្នកដំណើរ ទទួលបាន​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បង្ហាញថា មាន​អ្នក​វិជ្ជមាន​វីរុស​កូវី​១៩ ចំនួន​០១​នាក់ ជា​បុរស​ជនជាតិ​ខ្មែរ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ឃុំ​-​ស្រុក កំពង់ត្រាច ខេត្ត​កំពត ។ បុរស​រូប​នេះ​ជា​អ្នកដំណើរ​វិលត្រឡប់​ពី​ប្រទេស​ហ្វីលីពីន ។​

​នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សុខាភិបាល​៕