សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រី​នៃ​ព្រះរាជាណាចក្រក​ម្ពជា​នៅ​ពេល​ព្រឹក​ថ្ងៃ​ទី ២០ ខែតុលា ឆ្នាំ​២០២០ ពេលនេះ​ខ្ញុំ​កំពុង​ធ្វើដំណើរ​ទៅកាន់​ខេត្ត បន្ទាយមានជ័យ​ដើម្បី​សួរ​សុខ​​ទុក្ខ​និង​ជួយ​ឧបត្ថម្ភ​ប្រជាជន​ប្រមាណ​ពីរម៉ឺន​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ជំនន់​​ទឹកភ្លៀង ។ ខ្ញុំ​នឹង​បំពេញ​ការងារ​ពីរ​ថ្ងៃ​នៅ​ខេត្ត​បន្ទាយមានជ័យ គឺ​ថ្ងៃ​២១ និង​ថ្ងៃ​២២ ខែតុលា ឆ្នាំ​២០២០ មុន​នឹង​ត្រឡប់​មក​ភ្នំពេញ​វិញ​ដើម្បី​ដឹកនាំ​ការប្រជុំ​គណរដ្ឋមន្ត្រី​នៅ​ថ្ងៃ​២៣​ខែតុលា​ឆ្នាំ​២០២០​។​

​ខេត្ត​បន្ទាយមានជ័យ​ជា​ខេត្ត​ដែល​រងគ្រោះ​ធ្ងន់​ជាង​គេ​និង​យូរ​ជាង​គេ​ដែល ចាំបាច់​ត្រូវ​ផ្តល់​អទិភាព​សង្គ្រោះ​ផង​និង​ស្តា​ឡើងវិញ​ក្រោយ​ទឹកជំនន់​ផង​។​ ​សូម​អរគុណ​សប្បុរសជន​ដែល​ជួយ​ផ្តល់​ជា​ថវិកា សម្ភារ ស្បៀងអាហារ​។​ល​។​

​តាមរយៈ​រាជរដ្ឋាភិបាល​ឬ​កាកបាទ​ក្រហម​ឬ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ឬ​ចុះ​ចែក​ផ្ទាល់​ដល់​ប្រជាជន​ដែល​រងគ្រោះ ។

សូម​កោត​ស​សើរ​ចំពោះ​ស្ថាបន័​ថ្នាក់​ជាតិ​និង​អាជ្ញាធរ​គ្រប់លំដាប់​​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ព្រះសង្ឃ​ក្រុម​យុវជន​ទាំង​អស់​ដែល​បាន ចូលរួម​ជួយ​សង្គ្រោះ​ប្រជាជន​នៅ​តំបន់​រងគ្រោះ​ដែល​នេះ​បាន​បង្ហាញ​នូវ​កម្លាំង​សាមគ្គីភាព​ដ៏​រឹងមាំ​និង​ទូលំទូលាយ​នៃ​ជាតិ​យើង​។​

​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ​៕