(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២០​នេះ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​កំណែទម្រង់​កង​រាជ​អាវុធហត្ថ ៥​ឆ្នាំ (២០១៥ – ២០២០)​។​

​កិច្ចប្រជុំ​នេះ ត្រូវបាន​ធ្វើឡើង​ទីបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​មាន​ការចូលរួម​ពី លោក មេបញ្ជាការរង នាយ​/​នាយរង​សេនាធិការ ស្នងការ ស្នងការរង នាយការិយាល័យ​ដែល​មាន​ការពាក់ព័ន្ធ​ផងដែរ​៕