នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួង ព័ត៌មាន បាន អនុញ្ញាតឲ្យលោក ហោ គន្ធា ប្រធានសមាគម អភិវឌ្ឍន៍ វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា និងសហការីជួបសម្ដែងការគួរសម និងពិភាក្សាលើ បទប្បញ្ញត្តិ នៃរបបសារព័ត៌មាន ក្នុងគោលបំណង ជំរុញឲ្យមានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ អ្នកសារព័ត៌មាន និងលើកកម្ពស់លើការផ្សព្វផ្សាយប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ មិនបំភ្លៃការពិត ៕