(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ ស្ដីពី​ការ​ទុកដាក់​សំរាម ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ដែល​បុគ្គលិក កម្មករ របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​មួយចំនួន ត្រូវ​ឈប់​សម្រាក​ពី​ការងារ​។​

​ដើម្បី​ថែរក្សា​សោភ័ណភាព អនាម័យ បរិស្ថាន​រាជធានី រដ្ឋបាល​រាជធានី​ភ្នំពេញ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម សេវាកម្ម ដែល​មាន​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ សូមមេត្តា​យោ​គល់ និង​អធ្យាស្រ័យ កុំ​បញ្ចេញ​សំរាម សំណល់​រឹង​មក​ដាក់​នៅ​តាម​ដងផ្លូវ​សាធារណៈ ក្នុង​អំឡុង​ពេល​ថ្ងៃ​ឈប់សម្រាក​នេះ ដោយ​សូម​រក្សា​ការ​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ នៅក្នុង​ទីតាំង​រៀងៗ​ខ្លួន​ជា​បណ្ដោះអាសន្ន​៕

​ខាងក្រោម​នេះ ជា​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​៖