​ថ្ងៃ​សុក្រ ទី​០៦ ខែតុលា ឆ្នាំ​២០២៣ នៅ​សាកលវិទ្យាល័យ​ការពារជាតិ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ត្រូវ​ជា​សិស្ស​ច្បង (​បាន​បញ្ចប់​ការសិក្សា​ក្នុង​ឆ្នាំ​២០១៣​នៅ​បណ្ឌិត្យសភា​យោធា​អូស្ត្រាលី​) ដែល​មាន​ការចូលរួម​ពី​លោក​យោធា​ចារ្យ​នៃ​សាកលវិទ្យាល័យការពា​រ​ជាតិ រួម​ជាមួយ​ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​បញ្ចប់​ការសិក្សា​ពី​បណ្ឌិត្យសភា​យោធា​អូស្រា្តលី បាន​ធ្វើ​បទ​បង្ហាញ ស្ដីអំពី​ការចែករំលែក​បទពិសោធ​ន៍រ​បស់ ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​បណ្ឌិត្យសភា​យោធា​អូស្ត្រាលី (RCAF ADFA&RMC-D Aumni) អំពី​សាលា​បណ្ឌិត្យសភា​យោធា​អូស្ត្រាលី (Australian Defence Force Academy) និង​មហាវិទ្យាល័យ​ភូមិន្ទ​យោធា​-​ដាន់​ទ្រូ​ន (Royal Military College-Duntroon) ជូន​ដល់ នាយទាហាន នាយទាហានរង ពលទាហាន និង​សិក្ខាកាម នៃ​សាកលវិទ្យាល័យ​ការពារជាតិ ដែល​បាន​ចូលរួម​ជាច្រើន​រូប​ទៀត​៕