នៅ​ព្រឹក​ថ្ងៃ​ពុធ ៦ កើត ខែ​ភទ្របទ ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន និង​កំពុង​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ដែល​ប្រព្រឹត្ត​ទៅ​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​មួយចំនួន​ដូចខាងក្រោម ៖

១-​របាយការណ៍​វឌ្ឍនភាព​នៃ​ការរៀបចំ​យន្តការ​អនុវត្ត​កម្មវិធី​គោលនយោបាយ​អាទិភាព​ចំនួន​៦ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ សម្រាប់​ប្រកាស​ចាប់ផ្ដើម​អនុវត្ត​ដំណាច់ឆ្នាំ​២០២៣

២-​សេចក្ដីព្រាង​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឆ្នាំ​២០២៣-២០២៨

៣-​របាយការណ៍​ស្ដីពី​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​កម្ពុជា និង​ទិសដៅ​គោល​នយោបាយ​សំខាន់ៗ​

៤-​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការបង្កើត​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​

៥-​សេចក្ដីព្រាង​ព្រះរាជក្រឹត្យ​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​

៦-​សេចក្ដីព្រាង​អនុក្រឹត្យ​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ក្រសួង​មុខងារសាធារណៈ​

៧- បញ្ហា​ផ្សេងៗ ៕​