ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រី​ក្រសួងពត៌មាន អញ្ជើញ​ជា​អធិបតី​ពិធី​បិទ​វគ្គ​សិក្សា​ស្តីពី “ ភាព​ជា​អ្នកគ្រប់គ្រង និង​ដឹកនាំ​អង្គភាព​សារព័ត៌មាន ” រៀបចំ​ដោយ​សមាគមន៍​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារពត៌មាន ដែល​គាំទ្រ​ដោយ​ក្រសួងពត៌មាន និង​ក្រសួង​បរិស្ថាន ធ្វេី​នៅ​រាជបណ្ឌិតសភា​កម្ពុជា​។​

​ថ្លែង​នៅក្នុង​ឱកាស​នោះ ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមាគមន៍​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារពត៌មាន ដែល​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី “​ភាព​ជា​អ្នក​គ្រប់ គ្រង និង​ដឹកនាំ​អង្គភាព​សារព័ត៌មាន​” ដោយ​ឥតគិតថ្លៃ ជូន​ដល់​សិក្ខាកាម ៣៨១​នាក់ ដែល​អញ្ជើញ​មក​ពី​តាម​បណ្តា​រាជធានី ខេត្ត ។​

​ថ្លែង​ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្តម នេត្រ ភ​ក្ត្រា ក៏​បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់ ត្រូវ​យក​ចំណេះដឹង ដែល​ទទួលបាន​ពី​ការចែករំលែក​របស់​វាគ្មិន ក្នុង​វគ្គ​សិក្សា​នេះ ទៅ​អភិវឌ្ឍ​ខ្លួន អភិវឌ្ឍ​អង្គភាព​ខ្លួន និង​ចូលរួម​ពង្រឹង​គុណភាព​និង​ការផ្សព្វផ្សាយ​នៅ​កម្ពុជា ។ ជាងនេះទៅទៀត ឯកឧត្តម នេត្រ ភ​ក្ត្រា ក៏​ស្នើឲ្យ​អ្នកសារព័ត៌មាន​ទាំងអ​ស់ គោរព​វិជ្ជាជីវៈ​របស់​ខ្លួន គោរព​សិទ្ធិ​បុគ្គល​ឯកជន គោរព​ច្បាប់​រដ្ឋ ពិសេស​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​។​

​វគ្គ​សិក្សា​ស្តីពី “ ភាព​ជា​អ្នក​គ្រប់ គ្រង និង​ដឹកនាំ​អង្គភាព​សារព័ត៌មាន​” នេះ​ដែរ​គឺ​មាន​រយៈពេល ២​ថ្ងៃ​ពេញ ក្នុង វគ្គ​បណ្ដុះ​បណ្ត​ល លោក​បណ្ឌិត ហោ គន្ធា ប្រធាន​សមាគម​អភិវឌ្ឍ​ន៏​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន បាន​មានប្រសាសន៍​ឡើង​ថា នេះ​ជា​លើក​ទី​៣ ហើយ​វគ្គ​បណ្ដុះបណ្ដាល របស់​សមាគម​(CJDS) តែងតែ​បាន​គិតគូរ ដល់​បងប្អូន​អ្នកសារព័ត៌មាន នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន​៕​