ក្រោយ​ពេល​ចប់​ពិធី​សំណេះសំណាល​ជាមួយ​ក្រុមការងារ​យុវជន​គណបក្ស​ខេត្ត​កំពង់ចាម​កាលពី​ល្ងាចម្សិលមិញ​(៩ មិថុនា ២០២៣) មាន​បងប្អូន​និង​ក្មួយៗ​មួយចំនួន​សុំ​ថតរូប​និង​មួយចំនួន​សុំ​ហត្ថលេខា​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ទុក​ជា​អនុស្សាវរីយ៍ ដែល​ក្នុងនោះ​ក៏​មាន​ក្មួយ​ស្រី​ម្នាក់​បាន​សុំ​ហត្ថលេខា​របស់​ខ្ញុំ​លើ​កាត​ចូលរួម​ពិធី​របស់គាត់​ផងដែរ ។

​ពេល​ដែល​ឯកឧត្តម កំពុង​ចុះ​ហត្ថលេខា ស្រាប់តែ​លឺ​សម្លេង​គាត់​ចាប់ផ្តើម​យំ​ខ្សឹកខ្សួល ដែល​ធ្វើអោយ​ខ្ញុំ​មាន​ការបារម្ភ​គិត​ថា​គាត់​មានរឿង​អ្វី​… ពេលនោះ​ខ្ញុំ​បាន​សួរ​គាត់​ថា​មានរឿង​អ្វី​ក្មួយ​បាន​យំ ក្មួយ​កុំ​យំ​អី​ណា​… ដំបូង​គាត់​អត់​ឆ្លើយ​ទេ​គិតតែ​ពី​យំ ហើយ​ស្ទុះ​មក​អោប​ខ្ញុំ ដែល​ធ្វើអោយ​ខ្ញុំ​ចង់​ភ័យ​មែនទែន​… ប៉ុន្តែ​បន្តិចក្រោយមក​គាត់​ប្រាប់ថា​គាត់​យំ​ដោយសារ​គាត់​រំភើប​ពេក​… ក្មួយ​អើយ​ក្មួយ ពូ​ឡើង​ភ័យ​ស្មានតែ​ក្មួយ​មាន​រឿង​អ្វី ។​

​ក្រោយមក​ក្រុម​ការងារ​ក៏​បាន​សួរ​គាត់​បន្ថែម គាត់​ថា​បាន​ជួន​ខ្ញុំ​បី​ដង​ហើយ​តែ​ថ្ងៃ​នេះ​មានសំណាង បាន​ថតរូប​ជាមួយ​និង​បាន​សុំ​ហត្ថលេខា​ទុក​ជា​អនុស្សាវរីយ៍​។​

​អរគុណ​ក្មួយ​ចំពោះ​ការគោរព​ស្រលាញ់ និង​សូម​ជូនពរ​ក្មួយ​ទទួលបាន​ជោគជ័យ​ក្នុង​ការសិក្សា​និង​ក្នុង​គ្រប់​ការងារ​ទាំងអស់​។​

#​ហ៊ុន​ម៉ា​ណែ​ត #Hunmanet
#​កម្ពុជា #Cambodia