ភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញ​បានសម្រេច​បដិសេធ​លើ​បណ្តឹងតវ៉ា​របស់​របស់​គណបក្ស​ភ្លើងទាន និង​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ ដែល​ប្ដឹង​ជំទាស់​តវ៉ា​ទៅ​នឹង​សេចក្តីសម្រេច​របស់​គណៈ​កម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត ដែល​បាន​បដិសេធ​ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣​។

​ការសម្រេច​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ប់ក​កិច្ចប្រជុំ​ពេញអង្គ​របស់​ខ្លួន ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៣​។

​ក្រុមប្រឹក្សាធម្មនុញ្ញ​យល់​ឃើញ​ថា​៖ គ​.​ជ​.​ប មាន​សមត្ថកិច្ច​ពេញលេញ​ក្នុង​ការបដិសេធ​គណបក្ស​មហា​សាមគ្គី​ជាតិ ខ្មែរ​មិន​ទទួល​ចុះ​បញ្ជីបេ​ក្ខ ជន​ឈរ ឈ្មោះ​បោះឆ្នោត​ជ្រើស តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​។ ពោល​គឺ​តម្កល់​សេចក្តីសំរេច​បដិសេធរ​បស់​គជប ទុកជាបានការ​តាម​ផ្លូវច្បាប់ បិទផ្លូវ​តវ៉ា​ទាំង​២​គណបក្ស​ ៕