​ភ្នំពេញ​៖ ក្រសួង​បរិស្ថាន​បានកត់សម្គាល់​ឃើញ​ថា បណ្តាញ​អង្គការ​ចាត់តាំង​ខុសច្បាប់ ដែល​ប្រើ​ឈ្មោះ «​មាតា​ធម្មជាតិ​» ដឹកនាំ​ដោយ​បុគ្គល​សញ្ជាតិ​អេ​ស្ប៉ាញ​ឈ្មោះ Alejandro Gonzalez Davidson មិន​មាន​លក្ខណៈសម្បត្តិ​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​។ ក្រុម​នេះ​មិនបាន​ធ្វើ​ការចុះបញ្ជី​ជា​សមាគម ឬ​អង្គការ​មិនមែន រដ្ឋាភិបាល​តាម​ការកំណត់​របស់​ច្បាប់​ស្ដី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នោះទេ​។ យើង​ក៏​បាន​កត់សម្គាល់​ថា កាលពី​ឆ្នាំ​២០១៧ ប្រធាន​អង្គការ​នេះ​បាន​ដាក់​លិខិត​ស្នើ​សុំ​រំលាយ​អង្គការ​នេះ​មក​ក្រសួង​មហាផ្ទៃ ហើយ​ក្រសួង​មហាផ្ទៃ​បាន​ចេញ​ប្រកាស​លេខ ៤៥៧១ ប្រក ចុះ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៧ សម្រេច​លុបឈ្មោះ «​អង្គការ​មាតា​ធម្មជាតិ​» ចេញ​ពី​បញ្ជី​អង្គការ​មិនមែន​រដ្ឋាភិបាល​ជា​ស្ថាពរ​។​

​ក្រសួង​បរិស្ថាន​បានបញ្ជាក់​ថា រាល់​សកម្មភាព​ដែល​បក្ខពួក និង​ក្រុម​នេះ​បាន​ប្រព្រឹត្ត គឺ​ប្រាសចាក​នឹង​ឧត្តមប្រយោជន៍​នៃ​សង្គម​ជាតិ​កម្ពុជា និង​ផ្ទុយ​ពី​បទ​ប្បញ្ញត្តិ​នៃ​ក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និង​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ ដូច្នេះ អ្នក​ដែល​ចូលរួម​ធ្វើ​សកម្មភាព​ជា​មួយ​ក្រុម​នេះ ត្រូវ​ទទួលខុសត្រូវ​ចំ​ពោះ​មុខ​ច្បាប់​៕