​ភ្នំពេញ​៖ លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន​ប​បាន​រិះគន់​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន មួយចំនួន ដែល​នាំ​គ្នា​ប្រជុំ​គណៈកម្មការ​នាយក​កាលពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៣ គឺ​អត់​នាំគ្នា​យក​បញ្ញា​មក​ប្រើ ធ្វើឱ្យមាន​បញ្ហា​ដល់​ការងារ​គណបក្ស​។​លោក​បាន​ចោទសួរ​ថា តើ​បាតុកម្ម​បាន​ចំណេញ​? គឺ​វា​មានតែ​បែកក្បាល​និង​គេ​ចាប់​ដាក់​គុក​តែ​ប៉ុណ្ណោះ​។ នេះ​បើ​យោង​តាម​វិដេអូ​ឃ្លី​បជាង ៤​នាទី​របស់​លោក​សុន ឆ័យ និយាយ​ទៅកាន់​សមាជិក​ខ្លួន​នៅក្នុង​ដីឡូត៍​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០២៣​។​អ្នកវិភាគ​ឯករាជ្យ​បាន​បញ្ចេញ​យោ​ប​លា់ តាមយៈ​វិដេអូ​ឃ្លី​បជាង ៤​នា​ទីនេះ បានបង្ហាញ​ថា ក្នុង​ជួរ​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន កំពុងតែ​មាន​បញ្ហា​ផ្ទៃក្នុង​។​

​លោក សុខ ឆ័យ បាន​និយាយថា កាលពី​ថ្ងៃ​ទី​១២ ខែ​ឧសភា គណបក្ស​ភ្លើងទៀន មាន​ការប្រជុំ​គណៈកម្មការ​នាយក ។​មាន​ក្រុម​ខ្វល់ខ្វាយ​។ ក្រុម​មួយចំនួន​នៅក្នុង​ថ្នាក់ដឹកនាំ គឺ​អត់​មាន​យល់​ពី​នីតិវិធី​ការងារ ។​មិន​សូវ​យល់​ពី​ការអនុវត្ត​រដ្ឋបាល ហើយ​ឆ្លេរ​ឆ្លា អុជអាល​ឱ្យ​ថ្នាក់ដឹកនាំ​គណៈកម្មការ​នាយក​មាន​ការសម្រេច​ថា គេ​មិន​ឱ្យ​ដាក់​បញ្ជី​ទេ ។​យើង​ត្រូវ​ត្រៀមកម្លាំង​ដើម្បី​ធ្វើ​កូដកម្ម ឬ​ក៏​ធ្វើ​អី​ផ្សេងទៀត​ខ្ញុំ​មិនដឹង​ទេ ពី​ព្រោះ​ខ្ញុំ​អត់​បាន​ចូលរួម​ប្រជុំ​ទេ​។ នេះ​គឺ​ជា​ទង្វើ​ដែលនាំឱ្យ​មាន​បញ្ហា​ថ្ងៃនេះ ។ សូម​បញ្ជាក់​គ្នា​ឡើងវិញ​ថ្ងៃនេះ ទោះបីជា​គ្នា​តិច​ក៏ដោយ ភាគច្រើន​ជា​ថ្នាក់ដឹកនាំ​រាជធានី​ភ្នំពេញ សូម​មេត្តា​ធ្វើ​ការងារ​ឱ្យមាន​ការទទួលខុសត្រូវ មិន​ចង់​ឱ្យ​តែ​គណបក្ស ឬ​រាជរដ្ឋាភិបាល​ទទួលខុស​ត្រូវ​ទេ យើង​ជា​គណបក្សប្រឆាំង​នេះ ក៏៏ទទួលខុសត្រូវ​ដែរ​លើ​ការងារ​ដែល​យើង​ធ្វើ​។​

​លោក​សុន ឆ័យ​បន្តថា​៖”​យើង​ចង់​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ​ធ្វើ​ទៅ​រលូន​។​យើង​ក៏​ត្រូវធ្វើ​ទៅតាម​អ្វី​ដែល​ជា​គោលការណ៍​អនុវត្ត​នៅក្នុង​ប្រទេស​នេះដែរ​។ ដូច្នេះ​ខ្ញុំ​សូម​ឱ្យ​ថ្ងៃនេះ​ថា យើង​កុំ​មានការ​អាក់អន់ចិត្ត អន់​ស្រពន់​អី គឺ​មកពី​កំហុស​របស់​យើង​ដែរ​”​។​

​លោក​សុន ឆ័យ បាន​សង្កត់ធ្ងន់ថា​៖ “​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​កាលពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៣ ខ្ញុំ​អត់​បាន​អាន​ទេ មិនដឹងថា អ្នកណា​ជា​អ្នកសរសេរ​ទេ គឺ​យើង​ថា​ឱ្យ​ពង្រឹងកម្លាំង ពង្រឹងកម្លាំង​មូលដ្ឋាន​ដើម្បី​ត្រៀម​រៀបចំ បើសិនណា​គេ​មិន​ឱ្យ​ចូល​បោះឆ្នោត​ទេ នឹង​ធ្វើ​អ៊ីចេះ អ៊ីចុះ ។​ខុស​ធ្ងន់ធ្ងរ​ណាស់ សូម្បី​ខ្លួន​ខ្ញុំ​ក៏​ខ្ញុំ​សោកស្តាយ​ដែរ នាំ​គ្នា​អត់​យក​បញ្ញា​មក​ប្រើ ធ្វើតាម​កំហក​កំហល់​ឬ​រញ៉េរញ៉ៃ​នឹង​”…​។​

​លោក​បន្តថា យើង​ជា​ថ្នាក់ដឹកនាំ​ទៅ​ធ្វើ​ផ្ទុយ​ពី​គោលនយោបាយ​ដែល​ខ្លួន​ឯង​សម្រេច ដូច្នេះ​វា​ជា​កំហុស​យើង​ដែរ ។​… យើង​មិន​អាច​ដឹកនាំ​ប្រទេស​តាម​របៀប​រញ៉េរញ៉ៃ​ធ្វើការ​សម្រេចចិត្ត​ដោយ​ចលាចល​ទេ​”​។​

​អ្នកវិភាគ​ឯករាជ្យ​មួយរូប​បាន​បញ្ជាក់ថា តាមរយៈ​ការលើកឡើង​បស់​លោក​សុន ឆ័យ បាន​បង្ហាញ​ឱ្យ​ឃើញ​ផ្ទៃក្នុង​នៃ​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន​កំពុងតែ​បញ្ហា​យ៉ាង​ធ្ងន់ធ្ងរ​។​ និន្នាការ​ពីរ​បាន​លេចឡើង​។​ នោះ​និន្នាការ​​បំពាន​ច្បាប់​ដោយ​ធ្វើ​សកម្មភាព​បែប​អានាធិបតេយ្យ​ដើម្បី​យក​សំឡេងគាំទ្រ​ពី​ខាងក្រៅ និង និន្នាការ​ទទួលស្គាល់​ការពិត​គោរព​ច្បាប់ ធ្វើ​សកម្ម​តាម​បែប​ប្រជាធិបតេយ្យ​៕