​បណ្ណសារ​សារមន្ទីរ​ទួល​ស្លែង​បាន​ចុះ​ក្នុង​បញ្ជី​ស្មារតី​ចងចាំ​នៃ​ពិភពលោក​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០០៨ ហើយ​បន្ត​ទទួល​ចុះ​ក្នុង​បញ្ជី​ស្មារតី​ចងចាំ​នៃ​ពិភពលោក​ថ្នាក់​អន្តរជាតិ​នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ ២០០៩​។ បច្ចុប្បន្ន​សារមន្ទីរ​ទួលស្លែង កំពុង​អនុវត្ត​គម្រោង​អភិរក្ស​និង​ថតចម្លង​ឯកសារ​ឌីជីថល​ជិត​៥០០,០០០​ទំព័រ​ទៅក្នុង​ប្រព័ន្ធ​កុំ​ព្យូ​រទ័រ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA) តាមរយៈ​អង្គការ​យូណេស្កូ​។

​សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រុម​ការងារ​ចម្រុះ ដែល​មាន​សមាសភាព​ម​ក​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី គណៈកម្មាធិការ​យូណេស្កូ​ជាតិ ការិយាល័យ​យូណេស្កូ​ភ្នំពេញ និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​(​នាយកដ្ឋាន​សារមន្ទីរ​និង​សារមន្ទីរ​ទួលស្លែង​) ដែល​បាន​សហ​កសរ​ចូលរួម​រៀបចំ​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​ស្នើសុំ​នេះ​ឡើង​៕