​ភ្នំពេញ​)៖ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ដែល​ត្រូវបាន ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សព្វព្រះរាជហឫទ័យ​ដំឡើង​ឋានន្តរស័ក្តិ​ជា «​នាយ​ឧត្តមសេនីយ៍​» នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ នស រកត ០៣២៣ ៤៥៤ ចុះ​ថ្ងៃ​ទី ១៧ ខែ​មីនា ឆ្នាំ ២០២៣ ។​

​ការដំឡើង ឋានន្តរស័ក្តិ​ថ្នាក់ «​នាយ​ឧត្តមសេនីយ៍​» នេះ​គឺ​ពិតជា​ស័ក្តិសម​នឹង សមត្ថភាព ស្នាដៃ សមិទ្ធផល និង​ការលះបង់​ដ៏​ធំធេង​មិន​អាច​កាត់ថ្លៃ​បានរ​បស់ ឯកឧត្តម​បណ្ឌិត ក្នុង​ការចូលរួម​អភិវឌ្ឍ និង​ពង្រឹង​សមត្ថភាព​កងយោធពល​ខេមរភូមិន្ទ ក៏ដូចជា​ចូលរួម​ថែរក្សា​ការពារ និង​អភិវឌ្ឍ​ជាតិ​កម្ពុជា ឱ្យ​កាន់តែ​ខ្លាំងក្លា និង​មានកេរ្តិ៍ឈ្មោះ​ល្បី​សុះសាយ​បន្តបន្ទាប់ ៕