a
ភ្នំពេញ ៖ « ល្បែងស៊ីសងតាមអនឡាញតាមកញ្ចក់ទូរទស្សន៍» នៅចំណុចភូមិត្រពាំថ្លឹងសង្កាត់ចោមចៅ 1 ខណ្ឌ័ពោធិសែនជ័យកំពុង ដំណើរកា រយ៉ាងគគ្រឹកគគ្រេង បានបង្កក្តីកង្វល់ដល់ពលរដ្ឋ រស់នៅក្នុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ១ ។ ទីតាំងល្បែងខាងលើ បាននិងកំពុងបើកលេងយ៉ាងរលូន។ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភ និង បាន រិះគន់ យ៉ាង ខ្លាំង ចំពោះ អាជ្ញាធរ ពាក់ព័ន្ធ ក្នុង មូលដ្ឋានដែល ហាក់បីដូចជា មិន យកចិត្តទុកដាក់ ក្នុងការចុះ បង្ក្រាប ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌពោធិសែនជ័យកំពុងតែអស់ជំនឿលើមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានក្រោមហេតុផលថា ៖ ល្បែងស៊ីសងបើកលេងសេរី បែរជាសមត្ថកិច្ចពាក់ព័ន្ធក្នុងខណ្ឌពោធិសែនជ័យមិនបង្ក្រាបល្បែងស៊ីសង ធ្វើអោយមានការរីករាលដាលល្បែង អា បាយមុខទាំងនេះកំពុងធ្វើឱ្យគ្រួសារពួកគាត់ឈ្លោះ គ្នា និង កើតជាហឹង្សារក្នុងគ្រួសារដោយសារតែ ប្ដី ចាញ់ល្បែង ។
ពលរដ្ឋក្នុងមូលដ្ឋានខណ្ឌពោធិសែនជ័យរទាំងមូលបានសំណូមពរលោក ម៉ម វុទ្ធី អធិការខណ្ឌពោធិសែនជ័យសូម លោកដឹកនាំកម្លាំងក្រោមឱវាទចុះពិនិត្យនិងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងទាំងនេះផង ។
ពលរដ្ឋដដែលបានបន្តថា ៖ « ល្បែងស៊ីសងគ្រប់ប្រភេទជាឫសគល់នៃបទល្មើសចោរកម្មលួចឆក់ប្លន់ និងកើតករណីហិង្សាក្នុងគ្រួសារជាដើម ជាហេតុនាំឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភភ័យខ្លាច និងភាពអសន្តិសុខនៅក្នុងសង្គម ក៏ដូចក្នុងមូលដ្ឋានផងដែរ » ។
ដូច្នេះអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានគួរមានវិធានការបង្ក្រាប ឲ្យធានាបាននូវសន្តិសុខសុវត្ថិភាពភូមិឃុំទាំង ៧ ចំណុច របស់ រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃផងទាន ៕