​ស្ទឹងត្រែង​៖ ទីតាំង​បន​ល្បែងស៊ីសង​ខុសច្បាប់​ដុះ​ស្លែ​ដ៏​ធំ សង្វៀនមាន់​ជល់ និង​អាប៉ោង កំពុងតែ​ប្រមូលផ្ដុំ​គ្នា​ភ្នាល់​លុយ​រាប់រយ​ពាន់​ម៉ឺន​ដូ​រល្លា កំពុង​ពពាក់ពពូន តាម​ផ្លូវ​លេខ​៧៨ ចេញ​ពី​រង្វង់​មូល​អូរ​ពងមាន់​ចំងាយ ១២០០ ម៉ែត្រ នៅ​ចំនុច​ភូមិ​រាជា​នុ​គោល សង្កាត់​រាជា​នុ​គោល ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង ។​

​តាម​ប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ​បានឲ្យដឹងថា ទីតាំង​សង្វៀន​ជល់​មាន់ និង​អាប៉ោង ចំណុច​ខាងលើ​នេះ បាន​បើក​ដំណើរការ​យ៉ាង​អនាធិបតេយ្យ និង​បង្ក​ជា​ការភ័យខ្លាច​យ៉ាងខ្លាំង ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ ពោល​គឺ​៖ ចោរប្លន់ ចោរលួច ចោរឆក់ កាប់សម្លាប់​គ្នា អំពើហិង្សា​ក្នុង​គ្រួសារ និង​ភាពអសន្តិសុខ​ផ្សេងៗ​។​

​ប្រភព​បន្តថា​៖ ល្បែងស៊ីសង​ខុសច្បាប់ បាន​បើក​ដំណើរការ​យ៉ាង​គគ្រឹកគគ្រេង ផ្អើល​ពេញ​ស្រុកភូមិ តែ​មិន​រំខាន​ដល់​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​បន្តិច​សោះឡើយ មិនដឹង​ថា​បង​ជា​មន្ត្រី​មូលដ្ឋាន​មិន​ដឹង ឬ​មួយ​ដឹង​ហើយ​មិន​បង្ក្រាប​ព្រោះ​ខ្លាច​បាត់បង់​ប្រយោជន៍​។​

​ជុំវិញ​ការភ័យខ្លាច​ចំពោះ​សុខទុក្ខ​ពលរដ្ឋ​ខាងលើ ក្រុមការងារ​អ្នកសារព័ត៌មាន​បាន​ទំនាក់ទំនង​ផ្តល់ព័ត៌មាន​ដល់​លោក ឈួក កុម៉​ល់ អធិការ​នគរបាល​ក្រុង​ស្ទឹងត្រែង តែ​លោក​អធិការ ក្រុង រូបនេះ មាន​ចរិក​លក្ខណៈ​មិន​សម​ជា​សមត្ថកិច្ច​នោះ​ទេ (​ពោល​គឺ​) គ្រាន់តែ​ឮ​ថា​សារព័ត៌មាន​ស្រាប់តែ​បិត​ទូរស័ព្ទ​ចោរ​តែម្តង​។ ទង្វើ និង​សកម្មភាព របស់លោក ឈួក កុម៉​ល់ អធិការ​នគរបាល​ក្រុង​ស្ទឹងត្រែង កំពុងតែ​បង្ហាញ​ពី​ភាពខុសប្រក្រតី ខណៈ​ល្បែងស៊ីសង​ខុសច្បាប់​ដំណើរ​យ៉ាង​អណាធិបតេយ្យ បែរ​ជា​រក្សា​ភាព​ស្ងៀមស្ងាត់​។​

​ប្រជាពលរដ្ឋ​ទទូច​ស្នើសុំ​ដល់​លោក​ឧត្តមសេនីយ៍ទោ អូ​ត ស៊ី​វុត្ថា ស្នងការ​នគរបាល​ខេត្ត​ស្ទឹងត្រែង សូម​លោក​ស្នងការ​ជួយ បញ្ជា​កម្លាំង​ចុះ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុស​ច្បាប់​ខាងលើ​នេះ​ផង ព្រោះ​លោក ឈួក សុ​ម៉ល់ អធិការ​នគរបាល​ក្រុង​ស្ទឹងត្រែង មិន​ហ៊ាន​បង្ក្រាប​ទេ​៕