ភ្នំពេញ​៖ «​មាន់​ជល់​អន​ឡា​ញ​» នៅ​ចំណុច​រោង​កាហ្វេ​ដាលីន នៅ​ភូមិ​ក្រាំម​ដោ​ក កំពុង​ដំណើរការ​យ៉ាង​គគ្រឹកគគ្រេង បាន​បង្ក​ក្តីកង្វល់​ដល់​ពលរដ្ឋ រស់នៅ​ក្នុង​ភូមិ​ក្រាំម ដោយ​សង្កាត់​ពងទឹក​ខណ្ឌដង្កោរ កំពុង​មាន​ការព្រួយបារម្ភ និង​បាន​រិះគន់​យ៉ាង​ខ្លាំង ចំពោះ​អាជ្ញាធរ​ពាក់ព័ន្ធ ក្នុង​មូលដ្ឋាន​ដែល​ហាក់បីដូចជា​មិន​យកចិត្តទុកដាក់​ក្នុង​ការចុះ​បង្ក្រាប ។​

​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដង្កោរ កំពុងតែ​អស់ជំនឿ​លើ​មន្ត្រី​ពាក់ព័ន្ធ ក្នុង​មូលដ្ឋាន​ក្រោម​ហេតុផល​ថា ៖ ល្បែងស៊ីសង​បើក​លេង​សេរី បែរជា​សមត្ថកិច្ច​ពាក់​ព័ន្ធ​ក្នុង​ខណ្ឌ​ដង្កោរ​មិន​បង្ក្រាប​ល្បែងស៊ីសង​ធ្វើអោយ​មាន​ការរីក​រាល​ដាល​ល្បែង​អា​បាយ​មុខ​ទាំង​នេះ កំពុង​ធ្វើ​ឱ្យ​គ្រួសារ​ពួកគាត់​ឈ្លោះ​គ្នា និង​កើត​ជា​ហឹង្សារ​ក្នុង​គ្រួសារ​ដោយសារ​តែ​ប្ដី​ចាញ់ល្បែង ។​

​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដង្កោ​រទាំង​មូល បាន​សំណូមព​រលោក ជឹម ស៊ីថា អធិការ​ខណ្ឌ​ដង្កោរ​ម្ដង​ហើយ​ម្ដងទៀត សូម​លោក​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​និង​បង្ក្រាប​រាល់​បទល្មើស​ល្បែងស៊ីសង​ទាំងនេះ​ទាំងនេះ​ផង ។​

​ពលរដ្ឋ​ដដែល​បាន​បន្តថា ៖ «​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ជា​ឫ​សគល់ នៃ​បទល្មើស​ចោរកម្ម​លួច​ឆក់​ប្លន់ និង​កើត​ករណី​ហិង្សា​ក្នុង​គ្រួសារ​ជា​ដើម ជាហេតុ​នាំឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ព្រួយ​បារ​ម្មណ៍​ភ័យខ្លាច​និង​ភាពអសន្តិសុខ​នៅក្នុង​សង្គម​ក៏​ដូច​ក្នុង​មូលដ្ឋាន​ផង​ដែរ​»​។​

​ដូច្នេះ អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​គួរ​មាន​វិធានការ​បង្ក្រាប ! ឲ្យ​ធានាបាន​នូវ​សន្តិសុខ​សុវត្ថិភាព​ភូមិ​ឃុំ​ទាំង ៧ ចំណុច របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​ផង​ទាន ៕