​ខេត្ត​កំពង់ចាម​÷ បើ​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ ក្ក្នុង​ភូម​ខ្វិត ឃុំ ខ្វិត​ធំ ស្រុក​ព្រៃឈរ ដែល​ស្អប់ខ្ពើម​និង​ល្បែងស៊ីសង​បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​{​ស៊ី​អិន​ធី ហ​ត​ញូយ៍​}​យើង​អោយ​ដឹងថា មាន​ទីតាំង​ប្រមូលផ្តុំ​លេង​ល្បែងស៊ីសង​អន​ឡាញ ជល់​មាន់ តាម​កញ្ចក់​ទូរទស្សន៍ យ៉ាង​ពពាក់ពពូន គ្មាន​ឃើញ​សមត្ថកិច្ច​ណា​បង្ក្រាប ដែល​កំពុង​ធ្វើឱ្យប៉ះពាល់​ដល់​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន នឹង​ធ្វើឱ្យ​ក្រុម​គ្រួសារ​ឈ្លោះទាស់ទែង​គ្នា​ដោយសារ​តែ​ប្ដី​មិន​ទៅ​ធ្វើ​ការគិត​តែ​លេង​ល្បែងស៊ីសង​។​

​សេចក្តីរាយការណ៍​បាន​បន្តទៀតថា ទីតាំង​បើក​ល្បែងស៊ីសង​អន​ឡាញ ជល់​មាន់ តាម​កញ្ចក់​ទូរទស្សន៍ ស្ស្ថិត​នៅ​ភូម​ខ្វិត ឃុំ ខ្វិត​ធំ ស្ស្រុក​ព្រៃឈរ ខេត្ត​កំចាម កំពុងតែ​បើក​ទទួល​ក្រុម​អ្នកញៀន​ល្បែង​ឲ្យចូល​លេង​ភ្នាល់​ចាក់​ជា​រៀងរាល់ថ្ងៃ ដោយ​គ្មាន​ការរំខាន​ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះឡើយ​។​

​យើង​ដឹង​ហើយ​ថា ទីណា​មាន​ល្បែងស៊ីសង ទីនោះ​នឹង​មាន​បទល្មើស​នានា កើតឡើង​ជា​ហូរហែ ធ្វើឲ្យ​ភូមិ​/​ឃុំ​/​ស្រុក គ្មាន​សុវត្ថិភាព​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ក្ដី​ព្រួយបារម្ភ ដែល​ផ្ដើម​ចេញពី​ល្បែងស៊ីសង មួយ​កន្លែង​នេះ ដែល​កំពុងតែ​រួមចំណែក​បង្កើត​បទល្មើស​នានា ឲ្យ​កើតមានឡើង​នៅក្នុង ភូមិ​/​ឃុំ​/​ស្រុក ពួក​គាត់​ដូច​ជា​ចោរលួច ចោរឆក់ ចោរប្លន់ និង អំពើហិង្សា​ក្នុង​គ្រួសារ​ជា​ដើម​។​ល​។​ល​។​

​ករណី​ខាងលើ​នេះ​សូម​លោករ​សេនីយ៍​ឯក លោក កែវ ស៊ា​ង​ហ៊ាន់ អធ​អធិការស្រុ​ព្រៃឈរ មាន​ចំណាត់ការ​ផង​(​ចៀសវាង​គេង​មិន​លក់​ធ្វើ​ជា​សម្រាន្ត​លក់​) និង​ជួយ​មើល​មន្ត្រី​ក្រោម​ឱវាទ​ដែល​រក្សា​ការពារ​នៅក្នុង​ទឹកដី ភូមិ​/​ឃុំ ខាងលើ​នេះ​ផង តើ​រាល់ថ្ងៃនេះ​គាត់​រវល់​ធ្វើ​អ្វី​ដែរ​? បានជា​បណ្ដែតបណ្ដោយ អោយ​មាន​ល្បែងស៊ីសង បង្កើតឡើង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដោយ​សេរី​បែបនេះ​?

​ប្រជាពលរដ្ឋ​កន្ទឹង​រង់ចាំ​មើល​ថា តើ​ចំណាត់ការ​អាជ្ញាធ​រពាក់​ព័ន្ធ​ពិសេស​លោក​វីរៈ​សេនីយ៍​ឯក លោក កែវ ស៊ា​ង​ហ៊ាន់ អធ​អធិការស្រុ​ព្រៃឈរ តើ​លោក​ហ៊ាន ឬ មិន​ហ៊ាន​? នៅ​ការបង្ក្រាប​ទីតាំង​ល្បែង​អន​ឡាញ ជល់​មាន់​តាម​កញ្ចក់​ទូរទស្សន៍ ដ៏​ធំ​មួយ​កន្លែង​នេះ​។​