​ភ្នំ​ឱ​រ៉ា​ល់ មាន​កម្ពស់ ១៨១៣ ម៉ែត្រ​ពី​លើ​នីវ៉ូទឹក​សមុទ្រ​ស្ថិតនៅក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ស្រុក​ឱ​រ៉ា​ល់ ខេត្ត កំពង់ស្ពឺ​។​

ភ្នំ​ឱ​រ៉ា​ល់ ស្ថិតនៅ​ផ្នែក​ខាងកើត​នៃ​ជួរ​ភ្នំក្រវាញ មាន​ផ្ទៃដី​ជិត​១​លាន​ហិតា សម្បូរ​ទៅដោយ​តំបន់​ទេសភាព​ធម្មជាតិ​ស្អាតៗ ដែល​ជាទី​ចាប់អារម្មណ៍​សម្រាប់​អ្នក​កំសាន្ត​បែប​ការឡើង​ភ្នំ​ខ្ពស់ និង​ទទួលបាន​បទពិសោធន៍​ថ្មី​ហ្វឹកហាត់​ខ្លួនឯង​ជា​មួយ​ការ​តាំងចិត្ត ការស្រលាញ់ ការជួយ​គ្នា ការ​ផ្ដល់​កំលាំងចិត្ត និង ការលះបង់ ចុងក្រោយ អ្នកនឹង​រីករាយ និង​មោទភាព ជាមួយ​និង​ការចងចាំ ការ​ស្គាល់​ខ្លួនឯង អ្នកដទៃ និង​ការបង្កើត​ទំព័រ​ថ្មី​ជាមួយ​ធម្មជាតិ នៃ​សៀវភៅ​ជីវិត​របស់​អ្នក​។​