លោក​ ហោ​ គន្ធា​ ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ សូម​អំពាវ​នាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​ សូម​កុំ​ជឿ​លើការ​ឃោសនា​អកុសល​ ដែល​ថា​មាន​គ្រោះ​ធម្មជាតិ​ ទឹក​ជំនន់​គ្រប់​ប្រទេស​លើក​លែង​តែ​កម្ពុជា​នោះ​ !

យោង​តាម​ប្រភព​ព័ត៌មាន​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ និង​បណ្ដា​ស្ថានទូត​នានា​នៅ​ក្រៅ​ប្រទេស​ បាន​បញ្ជាក់​ថា ​ពុំ​មាន​បាតុភាព​ដូច​ជាការ​លើក​ឡើង​របស់​ លោក​ ខឹម​ វាសនា​ នោះទេ​ ហេតុ​នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​ រក្សា​នូវ​ភាព​ប្រក្រតី​ គិតពិចារណា​ បំពេញ​កិច្ចការ​ងារ​ ជាធម្មតា​ និង​កុំ​ជឿ​លេីក​ការ​ឃោសនា​អកុសល​ធ្វើ​អ្វី​។

ម្យ៉ាង​វិញទៀត​សូម​បងប្អូន​ប្រជាពលរដ្ឋ​ មេត្តា​តាម​ដាន​នូវ​ព័ត៌មាន​ច្បាស់ការ​របស់​ រាជរដ្ឋាភិបាលកម្ពុជា​ និង​បណ្ដា​ស្ថានទូត​នានា​នៅ​ក្រៅ​ប្រទេស​ ដើម្បី​ជៀសវាង​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ ចំណាយ​ថវិកា​ និង​បាត់បង់​ការងារ​ល្អ​ បាត់បង់​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ និង​ប៉ះពាល់​ដល់​ការសិក្សា​របស់​កូនៗ​ ព្រម​ទាំង​ធ្វើ​កុមារ​មាន​ភាព​ភ័យ​ខ្លាច​ថែម​ទៀត​ផង។

ថ្នាក់​ដឹក​នាំ​​ និង​សមាជិក​ សមាជិការ​ នៃ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ សូម​អំពាវ​នាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ មេត្តា​គិតគូរ​ឱ្យ​បាន​វែង​ឆ្ងាយ​ និង​រក្សា​ស្មារតី​ បន្ដ​កិច្ចការ​ងារ​របស់​ខ្លួនជាធម្មតា​។
សូម​បងប្អូន​ប្រជាពលរដ្ឋ​ មេត្តា​ទទួល​ការគោរព​រាប់អាន​ដោយ​ស្មោះ​អំពី​យេីង​ខ្ញុំ​។
សូម​អរគុណ​!
រាជធានីភ្នំពេញ​ ថ្ងៃ​សៅរ៍​ ទី​ ២៧​ ខែសីហា​ ឆ្នាំ​២០២២