ខណ្ឌពោធិ៍សែនជ័យ-រាជធានីភ្នំពេញ ៖ ល្បែងហ្គែម នៅក្នុងបូរី S J S នៅភូមិត្រពាំងរុំចេកសង្កាត់ចោមចៅ ១ ខណ្ឌពោធិសែនជ័យ បានលបបើកលេងយ៉ាងដោយមិនខ្លាចញញើតសមត្ថកិច្ចឡើយ ។
ប្រភពព័ត៌មានអោយដឹងថា ទីតាំងល្បែងហ្គេមណែតខាងលើ មានក្រុមយុវជនពពាក់ពពូន និងសង្ស័យមានការប្រើប្រាស់ថ្នាំញៀនថែមទៀតផង ។ បញ្ហានេះ បានបង្កក្តីកង្វល់អំពីសុវត្ថិភាពរបស់ក្រុមគ្រួសារ និងបង្កបង្កើត បទល្មើស ក្នុង មូលដ្ឋាន ។
ប្រជាពលរដ្ឋបាន សំណូមពរឲ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយ ក៏ដូចជាជូនដំណឹងទៅអភិបាលខណ្ឌពោធិ៍សែនជ័យ និង លោកវរៈសេនីយ៍ទោម៉ម ពុទ្ធី អធិការខណ្ឌពោធិ៍សែនជ័យ ព្រមទាំងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មេត្តាចុះពិនិត្យ ផងទាន ! ។
ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ សូមអរគុណ ៕