ខេត្ដកំពង់ធំ ៖ ចេញផ្សាយថ្ងៃទី១៨.០៨.២០២២ ទីតាំងបើកល្បែងស៊ីសង «ជល់មាន់អនឡាញ» ដុះស្លែរមួយកន្លែងកំពុងបើកដំណើរការយ៉ាងរលូន នៅបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុង ភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មិនទាន់ឃើញមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានក្រុងស្ទឹងសែនណាម្នាក់ចេញមុខបង្ក្រាប ។
តាមប្រភពពីប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះ បានផ្តល់សារព័ត៌មានកាន់ អង្គភាពសារព័ត៌មានយើងអោយដឹងថា មានទីតាំងល្បែងស៊ីសងនៅខាងលើ ដោយមិនទាន់មានសមត្ថកិច្ចនៅក្នុងមូលដ្ឋានហ៊ានចុះធ្វើការបង្ក្រាបនៅឡើយទេ ។
ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានលួចបង្ហើបប្រាប់អង្គភាពសារព័ត៌មានយើងអោយដឹងថា ទីតាំងខាងលើបើកលេងរាល់ថ្ងៃលេងដោយរលូននៅពុំទាន់ឃើញមន្ត្រីពាក់ព័ន្ធណាម្នាក់ហ៊ានចេញមុខបង្ក្រាបឡើយដោយពួកគាត់មានការភ័យខ្លាចចំពោះសុខទុក្ខរបស់គាត់នៅពេលយប់ «ពោលគឺ៖ ទីណាមានល្បែង ទីនោះមានចោរលួច ចោរប្លន់ វ៉ៃកាប់ចាក់ គោសផ្ទះប្រជាពលរដ្ឋជាមិនខាន»។
ប្រជាពលរដ្ឋរូបនោះបន្តថា៖ទីតាំងល្បែងស៊ីសងខាងលើនេះ ប្រហែលជាមានបុណ្យបារមីខ្ពស់ទើបអាចបំបាំងកាយមិនឲ្យសមត្ថកិច្ចថ្នាក់មូលដ្ឋានមើលឃើញប្រជាពលរដ្ឋខ្លួនចូលទៅលេង។ឬក៏ត្រូវដងត្រូវផ្លែគ្នាហើយបានជាសម្ងំស្ងៀមមិនមានវិធានការចុះបង្ក្រាប។
ប្រជាពលរដ្ឋសង្ឃឹមថាលោក គឹម សុខមករា អធិការក្រុងស្ទឹងសែនមានសមត្ថភាពចុះបង្ក្រាបដែរឺទេ??រឺលោកអធិការទុកឱ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរងទុក្ខវេទនា ដោយសារតែល្បែងគួរតែមានវិធានការចុះបង្ក្រាបផង!!ដើម្បីជៀសវាងប្រជាពលរដ្ឋនិងបងប្អូនក្នុងមូលដ្ឋានដាក់ការសង្ស័យទៅលើអាជ្ញាធរពាក់ព័ន្ធក្នុងក្រុងស្ទឹងសែនមានការឃុបឃិតបើកភ្លើងជាប្រព័ន្ធដើម្បីទុកចិញ្ចឹមឆ្នាំងបាយទទួលលាភសក្ការៈនិងបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។
ប្រជាពលរដ្ឋនិងមហាជនជាច្រើនស្នើរសុំលោក ម៉ែន លី ស្នងការខេត្តកំពង់ធំជួយចាត់មន្ត្រីជំនាញនៃស្នងការចុះស្រាវជ្រាវធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងនេះផងដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗដូចជាលួច-ឆក់-ប្លន់-និងអំពើហិង្សាក្នុងគ្រួសារជាដើមហើយដើម្បីភូមិឃុំមានសុវត្ថិភាពដោយមានប្រសិទ្ធភាពខ្ពស់។
ជុំវិញការចុះផ្សាយខាងលើនេះ ក្រុមការងារអង្គភាពសារព័ត៌មានយើង រង់ចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធនិងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ