នា​រសៀល​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ក្រុមការងារ ដឹកនាំ​ដោយ លោក​ឧត្ដមសេនីយ៍ត្រី ម៉ក់ សា​វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​ថវិកា គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈ​មួយចំនួន​ចូលរួម​ចំណែក​សម្រាលទុក្ខ​លំបាក​ដល់​គ្រួសារ​លោក​អនុសេនីយ៍ឯក ហ៊ុន ឡា ជំនួយការ​អាវុធហត្ថ​ខណ្ឌដូនពេញ ដែល​ជួប​ទុក្ខ​ដោយសារ​អគ្គីភ័យ​ឆាបឆេះ​គេហដ្ឋាន​។

​ឆ្លៀត​ក្នុង​ឱកាស​នោះ ក្រុមការងារ បាន​នាំយក​ថវិកា​ចំនួន 4 លាន​រៀល​, ស័ង្គសី 50 សន្លឹក​, អង្ករ 2 បាវ​, មី 1 កេស​ធំ​, ទឹក​សុទ្ធ 2 កេស​, ត្រីខកំប៉ុង 2 យួរ​, ទឹកត្រី​ទឹកស៊ីអ៊ីវ 2 យួរ និង អំណោយ​របស់​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ មាន អង្ករ 2 បាវ​, មី 2 កេស​តូច​, ទឹកស៊ីអ៊ីវ 2 យួរ​, ទឹក ត្រី 2 យួរ​, ត្រីខកំប៉ុង 1 កេស​, ទឹក​សុទ្ធ 5 កេស ទឹកក្រូច 2 កេស និង ថវិកា 1 លាន 73 ម៉ឺន​រៀល ព្រមទាំង សាលាខណ្ឌ​ដូនពេញ បាន​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ចំនួន 1 លាន 20 ម៉ឺន​រៀល ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក​សម្រាល​បន្ទុកគ្រួសា​រលោក​អនុសេនីយ៍ឯក ហ៊ុន ឡា ផងដែរ​៕