(​ភ្នំពេញ​) :​នា​រសៀល​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២២ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​០៨​នាក់ ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ពាក់ព័ន្ធ​ករណី​លេង​ល្បែង​ភ្នាល់​ជល់​មាន់​ខុសច្បាប់ បន្ទាប់​ពី​ឃាត់ខ្លួន​បាន ខណៈពេល​ពួកគេ​កំពុងតែ​ប្រមូលផ្តុំ​គ្នា ជល់​មាន់​ភ្នាល់​ដាក់​លុយ នៅ​ចំណុច​ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នៅ​ចំណុច​ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ​។​
​ជនសង្ស័យ​ទាំង​០៨​នាក់​មាន​ឈ្មោះ ៖
១-​ឈ្មោះ ជ័យ ឌី​ណា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​
២-​ឈ្មោះ សេង ឆវី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​
៣-​ឈ្មោះ ជូ ប៊ុនថន ភេទ​ប្រុស អាយុ​២២​ឆ្នាំ​
៤-​ឈ្មោះ សែម សំបូរ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​
៥-​ឈ្មោះ កែវ ភក្តី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​
៦-​ឈ្មោះ ភិន ប៊ុនលី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​
៧-​ឈ្មោះ ង្វៀង យ៉ាំង​តាំង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​
៨-​ឈ្មោះ ហ្វាង ហ្វឹង​ជីវ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​
​ការចុះ​បង្ក្រាប​ជាក់ស្តែង​ទីតាំង​ជល់​មាន់ នៅ​ចំណុច​ខាងលើនេះ សមត្ថកិច្ច​អាវុធហត្ថ ចាប់​យក​វត្ថុតាង មាន់​ជល់​ចំនួន​០៨​ក្បាល ក្នុងនោះ​ងាប់​០៦​ក្បាល និង​វត្ថុតាង​មួយចំនួន​ទៀត​ផង​ដែរ​។ ជនសង្ស័យ​ទាំង​០៨​នាក់​បាន​សារភាព​ឲ្យដឹង​ដូចគ្នា ពួកខ្លួន ពិតជា​បាន​លេង​ល្បែង​ភ្នាល់ ជល់​មាន់​ខុសច្បាប់ ប្រាកដ​មែន​៕
#PhnomPenhGRK