​នា​ព្រឹក​ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​២០២២ នៅ​សាលាខណ្ឌ​ដង្កោ បាន​រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៣៦ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា ឆ្នាំ​២០២២ ក្រោម​ប្រធានបទ “​សន្តិភាព សុខភាព និង​សន្តិសុខ​ការងារ​” ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខណ្ឌ​ដង្កោ​។

​ក្នុង​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី ឯកឧត្តម អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខណ្ឌ​ដង្កោ លោក​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដង្កោ គណៈ​អភិបាលខណ្ឌ នាយករង​រដ្ឋបាល លោក​អធិការ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ តំណាង​យោធា​ភូមិភាគ​ពិសេស លោក លោកស្រី​ប្រធាន​ការិយាល័យ​ទាំង​១១ លោក លោកស្រី តំណាង​សហជីព និង​មន្ត្រីរាជការ​ជា​គ្រូបង្រៀន​។

​ក្នុង​ពិធី​សំណេះសំណាល​នោះ​ផងដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​ផ្តល់ជូន​នូវ​វត្ថុ​អនុស្សាវរីយ៍​ជូន​ដល់​សមាជិក សមាជិកា ដែល​បាន​ចូលរួម​ទាំងអស់ បង្ហាញ​ពី​មនោសញ្ចេតនា​ស្និទ្ធស្នាល​ជ្រាលជ្រៅ​បំផុត​៕
#PhnomPenhGRK