​ភ្នំពេញ​៖ ជនសង្ស័យ ឈ្មោះ ជា ដា​រ៉ា ភេទ​ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ជាង​ជួសជុល​ម៉ាស៊ីនត្រជាក់ ស្នាក់នៅ​ភូមិ​ទ្រា សង្កាត់ ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​មានជ័យ​ឃាត់ខ្លួន នៅវេលា​ម៉ោង ១៦ និង​០០​នាទី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ ២០២២ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ នៅត្រង់​ចំណុច​ភូមិ​ភ្នៀ​ត សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​ដកហូត​បាន​វត្ថុតាង​រួមមាន ៖ ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ស្លាក​លេខ ភ្នំពេញ 1IY-6495 ,​ដែក​ឆ្កឹះ​សោរ​ចំនួន ០១ ,​ទូរស័ព្ទដៃ​ចំនួន​០៦ គ្រឿង និង​សំភារៈ​មួយចំនួនទៀត​។​

បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕