នា​រសៀល ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២២ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​តំណាង​ទទួល គ្រឿងឧបភោគ​បរិភោគ រួមមាន​៖ អង្ករ​ចំនួន​០១​តោន​, មី​ជាតិ​ចំនួន ១០០​កេស​, ទឹកបរិសុទ្ធ វី​តាល់ ចំនួន​១០០​កេស ពី សមាគម​វិនិយោគគិន នវានុវត្តន៍ និង អភិវឌ្ឍន៍ ប្រគល់ជូន​អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្រាប់​បន្ថែម​លើ​អាហារ​រូបត្ថ​ម្ភ​របស់​សមាជិក កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​នឹង​ចូលមក​ដល់​នាពេល​ខាងមុខ​នេះ ក៏ដូចជា​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​ផងដែរ​។​

​ក្នុងឱកាស​នោះ ក្រុមការងារ តំណាង​ឲ្យ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ សមាគម​វិនិយោគគិន នវានុវត្តន៍ និង អភិវឌ្ឍន៍ ដែល​មានចិត្ត​ជ្រះថ្លា​ឧបត្ថម្ភ គ្រឿងឧបភោគ​បរិភោគ ដល់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​នាពេលនេះ​៕​